-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f
February 17, 2016

មនុស្សយើងគ្រប់រូបតែងតែប្រាថ្នាសេចក្តីសុខ ហើយនិងស្វែងរកអ្វីដែលល្អ និយាយអោយចំគឺបោះដុំថ្មចោលដើម្បីស្រវ៉ាដុំពេជ្យ  ដោយសារតែដូចនេះហើយទើបនារីម្នាក់បានសម្រេចចិត្ត ដោះដៃចោលគូរសង្សាររបស់ខ្លួន ដែលជាបុរសម្នាក់ដែលមានជីវភាពក្រខ្សត់ មិនមានទ្រព្យសម្បត្តិ៏ ស្តុកស្តម្ភ ខោមិនខោអាវមិនអាវ ហើយមិនមានលុយឡានវីឡា ដូចគេ។
ទោះបីជាបុរសម្នាក់នេះខំនិយាយលូងលោមហើយសន្យា ថាខ្លួននឹងផ្តល់សេចក្តីសុខសុភមង្គល ដោយនឹង ស្វែងរកការងារធ្វើ ដើម្បីបង្កើនប្រាក់ចំណូល  អោយមានលុយចាយសមរម្យ ដូចគេក៏ដោយក៏នាង មិនព្រមនោះដែរ ។ ហើយនាងបានទាញអាវរបស់បុរសកម្សត់ហើយបាននិយាយថា តើនេះគឺជាអ្វី? វាគឺជាសំលៀកបំពាក់អន់ៗថោកៗ ហើយធ្វើខ្លួនអន់ជាងអ្នកសុំទាន ទៅទៀត , កុំហៅអូនទៀត បើសិនជាបងមិនអាច រកលុយមកអោយនោះទេ អូននឹងសុំបែកភ្លាម។ នៅទីបំផុត នារីខាងលើបានសម្រេចចិត្ត ចាកចេញពី ពីបុរសម្នាក់នេះ ដោយគ្មានអាឡោះអាល័យអ្វីសោះឡើយ ដែលបានធ្វើអោយសង្សាររបស់នាង ឈឺចុកចាប់យ៉ាងខ្លាំង។

ពេលវេលាគឺអាចធ្វើអោយមនុស្សយើងមានការប្រែប្រួល ហើយវាក៏បានធ្វើអោយប្រែប្រួលវាសនារបស់បុរសលោក VANUS ផងដែរ ក្រោយពីបែកគ្នា ប៉ុន្មានឆ្នាំក្រោយមក បុរសកម្សត់បានក្លាយជាម្ចាស់ក្រុមហ៊ុនមួយ។ នៅថ្ងៃមួយ លោកបានធ្វើដំណើរទៅកាន់ផ្ទះល្វែងរបស់លោក ហើយចៃដន្យបានជួបជាមួយនឹងសង្សារចាស់របស់ខ្លួន ដែលបានធ្វើអោយ នាង មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះមិននឹកស្មានថា សង្សារចាស់ដែលធ្លាប់តែធ្វើខ្លួន ដូចអ្នករើសឥតចាយ ស្លៀកពាក់សមសួន បែបអ្នកមានទ្រព្យសម្បត្តិ៏ស្តុកស្តម្ភបែបនេះសោះ។ បន្ទាប់មកនារីដែលជាសង្សារចាស់បាននិយាយរៀបរាប់ថា នាងបានរៀបការរួចហើយ ដែលប្តីរបស់នាងគឺជាអ្នកគ្រប់គ្រងក្នុងផ្ទះល្វែង  រកលុយបាន ជាង ៧០០០ ដុល្លាក្នុងមួយខែ។
អ្វីដែលនឹកស្មានមិនដល់ ប្តីរបស់នាង បានមកដល់ហើយបានណែនាំ ប្រពន្ធរបស់ខ្លួនដែលមានឈ្មោះ SONIA អោយលោក VANUS បានដឹង ព្រោះបុរសដែលជាប្តីមិនបានដឹងថា អ្នកទាំងពីរធ្លាប់ជាសង្សារនោះឡើយ ហើយអ្វីដែលបានធ្វើអោយអោយនាង SONIA នឹកអន់ចិត្តហើយនឹងខ្មាស សង្សារចាស់របស់ខ្លួននោះស្ទើរក្អួតឈាមនោះ នៅពេលដែលប្តីរបស់នាង បានប្រាប់នាង ថា លោក varun គឺជាមេរបស់ខ្លួន៕
ពេលវេលាគឺអាចធ្វើអោយមនុស្សមានការផ្លាស់ប្តូរ ហើយការឈឺចាប់ អាចធ្វើអោយមនុស្សមានការជោគជ័យ អរគុណ  អូនដែលបានធ្វើអោយបង មានថ្ងៃនេះ អរគុណពេលវេលាដែលបានធ្វើអោយបុរសម្នាក់នេះបានផ្លាសប្តូរក្លាយជាមនុស្សមួយរូប៕
សូមទស្សនាវីដេអូខាងក្រោម៖
វីដេអូនេះគឺបានសម្តែងទៅតាមដំណើររឿងពិតដែលបានកើតមានទៅលើគូរស្នេហ៏មួយគូរ។

More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code