ពេលមករដូវ តែងមានការឈឺចាប់ខ្លះ ពិសេសនៅបរិវេណពោះ ជារឿងធម្មតា។ តែមិត្តៗស្ត្រីអាចកាត់បន្ថយសញ្ញា ឈឺចាប់នៅឲ្យថមថយបានតាមរយៈវិធីសាស្ត្រខាងក្រោម៖
- ដាក់ថង់ទឹកក្ដៅស្អំនៅពោះ ផ្នែកក្រោម (ក្រោមផ្ចិត)។
- ប្រើចុងម្រាមដៃម៉ាស្សា ពោះផ្នែកក្រោមថ្នមៗ ជារង្វង់។
- ផឹកទឹកក្ដៅឧណ្ហៗ ឬងូតទឹកក្ដៅឧណ្ហៗ។
- បែងចែកអាហារជាពេលតូចៗ ឲ្យបានច្រើនពេល ដោយទទួលទានអាហារដែលសម្បូរកាបូអ៊ីដ្រាត គឺ បន្លែ និងផ្លែឈើនោះឯង។ ប៉ុន្ដែ ចៀសឲ្យឆ្ងាយពីអំបិល ស្ករស ជាតិស្រវឹង និងកាហ្វេអ៊ីន។
- ក្នុងខណៈពេលគេង គួរលើកជើងឡើងឲ្យខ្ពស់ ឬគេងផ្អៀង រួចបត់ជង្គង់បន្ដិច។
- ហ្វឹកហាត់បន្ធូរអារម្មណ៍ ដូចជា អង្គុយសមាធិ ឬហាត់យោគៈ (Yoga)
- សម្រាប់អ្នកដែលលេបថ្នាំបំបាត់ការឈឺចាប់ ដូចជាពួក Ibuprofen ត្រូវចាប់ផ្ដើមលេបមុនមករដូវមួយថ្ងៃ
- សាកល្បងទទួលទានវីតាមីន B6 កាល់ស្យូម និង ម៉ាញេស្យូម ជាអាហារបំប៉ន
- ដើរ ឬហាត់ប្រាណជាប្រចាំ និងកុំភ្លេចធ្វើលំហាត់ បរិវេណឆ្អឹងត្រគាក
- បញ្ចុះទម្ងន់ បើទម្ងន់លើស ឬធាត់ជ្រុល។
ប្រែសម្រួល ៖ Nea