Wed, 10 February 2016
ភ្នំពេញ: សង្វៀនប្រដាល់អប្សរា នឹងបើកការប្រកួតនៅឯខេត្ដព្រះសីហនុនាថ្ងៃពុធ ទី ១០ ខែកុម្ភៈ ឆ្នាំ ២០១៦ នេះដែលមានអ្នកប្រដាល់សរុបចំនួន ១០ គូ ក្នុងនោះជម្រើសជើងខ្លាំងរបស់កម្ពុជាចំនួន ៦ គូប្រកួត ត្រូវប៉ះជាមួយកីឡាករមកពីបរទេសចម្រុះជាតិសាសន៍ផ្សេងទៀតដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម ដែលផ្សាយផ្ទាល់ចាប់ពីម៉ោង ៨ យប់តទៅ។
ក្រៅពីគូមិត្ដភាពថ្នាក់ជាតិសម្រាប់ការប្រកួតបើកឆាកដំបូងចំនួន ៤ គូការប្រកួតនោះ មានគូមិត្ដភាពអន្ដរជាតិកម្ពុជាចំនួន ៦ គូដែរ ដែលសុទ្ធតែជាកំពូលកីឡាករលំដាប់ខ្លាំងៗ និងមានប្រជាប្រិយរបស់កម្ពុជា។
សមាសភាពទាំង ៦ គូនោះ មានជើងខ្លាំងកែវ រំចង់ មកពីភ្នំទ្រព្យ ត្រូវប៉ះជាមួយជើងខ្លាំងមកពីរុស្សី Eby ក្នុងទម្ងន់ ៦៩ គីឡូក្រាម។ កីឡាករកណ្តាប់ដៃធ្ងន់រឿង សោភ័ណ្ឌមកពីក្លិបមកុដរាជសីហ៍នៃក្រសួងមហាផ្ទៃ ត្រូវប៉ះប្រកួតជាមួយកីឡាករខ្លាំងរបស់ថៃដែលមានជំនាញក្បាច់ជង្គង់គឺ Jamlopphunmeyng ក្នុងទម្ងន់ ៦៩ គីឡូក្រាម។
កំពូលជើងខ្លាំងទម្ងន់ស្រាលរបស់កម្ពុជាដែលមានស្នៀតប្រកួតចម្រុះកីឡាករសែន រ៉ាឌី អប្សរាគុនខ្មែរ ប៉ះជាមួយកីឡាករ Tony មកពីប្រទេសអ៊ូសបេគីស្ថាន ក្នុងទម្ងន់ ៥៧ គីឡូក្រាម។កីឡាករមឿន សុខហ៊ុច មកពីពុទ្ធសេរីវង្សរបស់កម្ពុជា ត្រូវប៉ះជាមួយកីឡាករ Kevin មកពីប្រទេសបារាំង ក្នុងទម្ងន់ ៦៧ គីឡូក្រាម។
កីឡាករសែន រ៉ាដេត អប្សរាគុនខ្មែររបស់កម្ពុជា ត្រូវប្រកួតជាមួយម៉ុង ឆាយដែន មកពីប្រទេសទេសមីយ៉ាន់ម៉ា ក្នុងទម្ងន់ ៥១ គីឡូក្រាម ខណៈកីឡាករកម្ពុជាម្នាក់ទៀតម៉ន វីរៈ ត្រូវប្រកួតជាមួយកីឡាករខុម ផួផាន់ មកពីប្រទេសថៃក្នុងទម្ងន់ ៥៣ គីឡូក្រាម។
លោកម៉ៅ វុទ្ធី ជំនួយការរៀបចំ បានឲ្យដឹងថា៖ «ការប្រកួតធ្វើឡើងនៅទីលានវិមានឯករាជ្យក្រុងព្រះសីហនុ ដោយចាប់ប្រកួតតាំងពីមោង ៦ ល្ងាច ប៉ុន្តែផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍អប្សរាជាគូអន្ដរជាតិនៅម៉ោង ៨ យប់នាថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០១៦»។
លោកម៉ៅ វុទ្ធី បានបន្ដថា៖ «ការប្រកួតនេះបានការជួយឧបត្ថម្ភពីលោកអភិបាលខេត្ដសីហនុបន្ទាប់ពីមានការគាំទ្រខ្លាំងពីមហាជនកាលពីប្រកួតលើកដំបូងនៅថ្ងៃបុណ្យ ៧ មករា កន្លងមក។សង្វៀនអប្សរា នឹងស្វែងរកការគាំទ្រឲ្យកាន់តែខ្លាំង និងបង្កើតកម្មវិធីប្រកួតឲ្យបានច្រើនដើម្បីបម្រើការកម្សាន្ដរបស់ប្រជាពលរដ្ឋយើង»។
បើយោងតាមសមត្ថភាពកីឡាករដែលត្រៀមប្រកួតលក្ខណៈអន្ដរជាតិចំនួន ៦ គូនេះ គូដែលកីឡាករកម្ពុជាលំបាកប្រកួតឈ្នះគឺកីឡាករថៃដែលត្រូវប៉ះជាមួយរឿង សោភ័ណ្ឌ និងកីឡាករម៉ន វិរៈ ខណៈកីឡាករកម្ពុជាផ្សេងទៀតហាក់មិនមានកង្វល់ឡើយ៕