-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f


​ការស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញថា ការ​ផឹកស្រា​ប្រចាំថ្ងៃ បង្កើន​ហានិភ័យ​នៃ​ជំងឺ​ក្រិន​ថ្លើម ដែល​ទាក់ទង​ទៅនឹង​ការផឹក​ស្រា​។ ជាទូទៅ​វា​ត្រូវបាន​គេ​ជឿថា ការផឹក​ស្រា គឺជា​អ្នកជំរុញ​ចម្បង​ទៅនឹង​ជំងឺ​ក្រិន​ថ្លើម​។ ប៉ុន្តែ​ការស្រាវជ្រាវ​ថ្មី​បាន​បង្ហាញថា ទោះជា​រឿយៗ​ប៉ុណ្ណា ដែល​អ្នក​បាន​ផឹកស្រា​ក្រឡុក ឬ​ស្រា​បៀរ ឬ​ស្រា​នោះ គឺ​ដើរតួ​សំខាន់​ក្នុង​បញ្ហា​នេះ​។​ ​ជំងឺ​ក្រិន​ថ្លើម ដែលជា​សម្លាក​នៅ​នឹង​ថ្លើម​នោះ គឺជា​ដំណាក់កាល​ចុងក្រោយ​នៃ​ជំងឺថ្លើម ដែល​ទាក់ទង​ទៅនឹង​ការផឹក​ស្រា​។ ចំពោះ​បុរស​ការផឹក​ស្រា​ជា​រៀងរាល់ថ្ងៃ​បាន​បង្កើន​ហានិភ័យ នៃ​ជំងឺ​ក្រិន​ថ្លើម​ច្រើនជាង​អ្នក​ដែល​មិនសូវ​ជា​ផឹក​។ ហើយ​ការផឹក​ថ្មីៗ គឺជា​អ្នក​ព្យាករណ៍​ខ្លាំង​បំផុត នៃ​ជំងឺ​ក្រិន​ថ្លើម ដែល​ទាក់ទង​ទៅនឹង​ការផឹក​ស្រា​។ ការស្រាវជ្រាវ ត្រូវបាន​ចេញផ្សាយ​នៅក្នុង​កាសែត Journal of Hepatlogy​។​ ​វេជ្ជបណ្ឌិត ហ្គ្រ​រ អាស​ហ្គា​ដ (Gro Askgaard) បាន​និយាយថា ចំពោះ​លើកដំបូង ការស្រាវជ្រាវ​របស់​យើង បានចង្អុលបង្ហាញ​នូវ​ភាពខុសប្លែក​គ្នា នៃ​ហានិភ័យ​រវាង​ការផឹក​ស្រា​ជា​រៀងរាល់ថ្ងៃ និង​ការ​ផឹកស្រា ៥ ទៅ ៦ ថ្ងៃ ក្នុង​មួយ​សប្តាហ៍​។ វេជ្ជបណ្ឌិត Askgaard បាន​បន្ថែមថា នៅពេលដែល​ភាព​លំ​អិតនៃ​គ្រោះថ្នាក់​ថ្លើម ដែល​ទាក់ទង​ទៅនឹង​ការផឹក​ស្រា មិនត្រូវ​បានដឹង​នោះ យើង​បាន​សង្កេតឃើញថា ហេតុផល អាច​ថា ការផឹក​ស្រា​ជា​រៀងរាល់ថ្ងៃ ធ្វើអោយ​ខូចខាត​ថ្លើម​កាន់តែ​អាក្រក់​ទៅៗ ឬ​បន្ថយ​ការលូតលាស់​នៃ​ថ្លើម​។​ ​ចំពោះ​ការស្រាវជ្រាវ អ្នកស្រាវជ្រាវ​បាន​មើល​ទៅលើ​មនុស្ស​ជិត ៥៦.០០០ នាក់ ដែលមាន​អាយុ​ពី ៥០ ទៅ ៦៤ ឆ្នាំ នៅក្នុង​ប្រទេស​ដា​ណឺ​ម៉ាក​។ អ្នកចូលរួម​បាន​បំពេញ​នូវ​សំណួរ​ពី​ទម្លាប់​នៃ​ការ​ញ៉ាំ និង​បាន​ឆ្លើយ​សំណួរ​អំពី​ទម្លាប់​រស់នៅ​របស់​ពួកគេ រួមមាន បរិមាណ​នៃ​ការ​ផឹកស្រា​បៀរ ឬ​ស្រា​ក្នុង​មួយ​សប្តាហ៍​។ ពួកគេ​ក៏ត្រូវ​បាន​សួរ អំពី​បរិ​មាណនៃ​ការផឹក​ស្រា​របស់​ពួកគេ នៅ​អាយុ ២០ ឆ្នាំ ៣០ ឆ្នាំ ៤០ ឆ្នាំ និង ៥០ ឆ្នាំ​របស់​ពួកគេ​ដែរ​។ អ្នកស្រាវជ្រាវ​បាន​រកឃើញថា ជា​សរុប បុរស ២៥៧ នាក់ និង​ស្ត្រី ៨៥ នាក់​បាន​វិ​វត្ត​ទៅជា ជំងឺ​ក្រិន​ថ្លើម​។​ ​ការកើនឡើង នៃ​ការផឹក​ពី​កម្រិត​មធ្យម ជា​រៀងរាល់​សប្តាហ៍​នោះ ស្រា បាន​លេចឡើង​ថា ត្រូវបាន​ផ្សារភ្ជាប់​ជាមួយនឹង​ការថយចុះ ហានិភ័យ​ជាង​ស្រា​បៀរ​៕
-------------------
កំណើតថ្មី,
 ដោយ ស្រស់ និកា
More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code