-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f

រូបភាពកងទ័ពកូរ៉េខាងជើងបាញ់កាំភ្លើងធំ​ក្នុងពេលធ្វើសមយុទ្ធ
20-02-2016 9:33 am
ស្នូរ​បាញ់​កាំភ្លើង​បាន​លាន់លឺ​ចេញពី​ទឹកដី​កូរ៉េខាងជើង គឺ​នៅ​ក្បែរ​ព្រំដែន​ជាមួយ​កូរ៉េខាងត្បូង ថ្ងៃទី២០កុម្ភៈ​នេះ​។​នេះ​បើ​តាម​ការបញ្ជាក់​ពី​មន្ដ្រី​យោធា​កូរ៉េខាងត្បូង​។ សំឡេង​បាញ់​កាំភ្លើង​នេះ បាន​បន្លឺឡើង​ដូចជា​ការបាញ់រះ​មួយ​ជុំ រួច​ក៏​ស្ងាត់​ទៅ​វិញ ហើយ​មិន​បាន​ធ្លាក់​សំបក​គ្រាប់​លើ​ទឹកដី​កូរ៉េខាងត្បូង​ឡើយ​។ ក្រោយ​ការបាញ់​លើកដំបូង​ហើយ ក៏​គ្មាន​ការបាញ់​បន្ដទៀត​ដែរ​។ នេះ​បើ​តាម​ការរាយការណ៍​។

​ក្រោយ​មាន​ហេតុការណ៍​កើតឡើង កងទ័ព​កូរ៉េខាងត្បូង​បាន​សន្និដ្ឋានថា ប្រហែល​ជា​កងទ័ព​កូរ៉េខាងជើង​ធ្វើ​សមយុទ្ធ​នៅ​ជិត​ព្រំដែន​សមុទ្រ​កូរ៉េ​ទាំងពីរ​។​ចំពោះ​ប្រជាជន​ដែល​រស់នៅ​តំបន់​ព្រំដែន ត្រូវបាន​ជម្លៀសចេញ​ភ្លាមៗ​ផងដែរ បន្ទាប់​ពី​លឺ​សំឡេង​បាញ់​កាំភ្លើង ប៉ុន្ដែ​ពេល​នេះ​បាន​ត្រឡប់​មក​រស់នៅ​ក្នុងភូមិ​របស់​ពួកគេ​ធម្មតា​វិញ​ហើយ​។

​កងទ័ព​កូរ៉េខាងត្បូង​កំពុង​តាមដាន​យ៉ាង​យកចិត្ដទុកដាក់ ចំពោះ​ហេតុការណ៍​ដែល​បាន​កើតឡើង ព្រោះ​ការពារ​ក្រែងលោ​កូរ៉េខាងជើង​បង្ក​ហេតុ​អ្វី​ទៀត​។ សូមបញ្ជាក់​ថា កូរ៉េខាងជើង​កំពុង​ត្រូវ​អន្ដរជាតិ ពិសេស​កូរ៉េខាងត្បូង​ថ្កោលទោស​យ៉ាងខ្លាំង បន្ទាប់ពី​បាន​បាញ់​សាកល្បង​គ្រាប់បែក​និង​មី​ស៊ី​ល​ជោគជ័យ​ម្ដង​ជា​ពីរដង​។

​លើកទីមួយ​កូរ៉េ​ខាងជើង​បាន​ប្រកាស​ថា​បាន​ធ្វើតេស្ដ​ដោយ​ជោគជ័យ​នូវ​គ្រាប់បែក​អ៊ីដ្រូសែន តែ​ពិភពលោក​ថា​ជា​ការ​ធ្វើ​តេស្ដ​អាវុធ​នុយក្លេអ៊ែរ​លើក​ទី​បួន​របស់​កូរ៉េខាងជើង​។ បន្ទាប់​មក​កូរ៉េខាងជើង​បានប្រកាសថា បាន​បាញ់​ដោយ​ជោគជ័យ​ទៀត​នូវ​មី​ស៊ី​ល​ផ្កាយរណប ដែល​បាញ់​ចូល​លំហ​អាកាស​។​ក្រៅពីនេះ កូរ៉េខាងជើង​ថា​នឹង​បន្ដ​បាញ់​មី​ស៊ី​ល​ផ្កាយរណប​បន្ថែមទៀត​។​ទង្វើ​នេះ​ហើយ ដែល​អន្ដរជាតិ​រួមទាំង​អង្គការសហប្រជាជាតិ​ផង កំពុង​រិះរក​មធ្យោបាយ​ហាមឃាត់ និង​បាន​ពិភាក្សា​ជាមួយ​ភាគី​ពាក់ព័ន្ធ ដើម្បី​ដាក់ទណ្ឌកម្ម​លើ​កូរ៉េខាងជើង​បន្ថែមទៀត​។

​ដោយឡែក​អាមេរិក​វិញ លោក​ប្រធានាធិបតី​បា​រ៉ាក់ អូ​បា​ម៉ា បាន​ចុះហត្ថលេខា​រួចហើយ ដើម្បី​ដាក់ទណ្ឌកម្ម​ថ្មី​លើ​កូរ៉េខាងជើង ព្រោះ​តែ​អំពើ​ផ្គើន​របស់គេ​។ កូរ៉េខាងត្បូង​វិញ​ថា ខ្លួន​នឹង​ចាត់វិធានការ​ភ្លាម បើសិន​កូរ៉េខាងជើង​ហ៊ាន​ធ្វើ​អ្វី​ដែល​ជា​អំពើ​បង្ក​អសន្ដិសុខ​លើ​ឧបទ្វីប​កូរ៉េ​៕​​ដោយ​៖​ពេញ ផេង​
-----------------
http://vayofm.com/news/detail/66777.html
More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code