១១សន្លឹកបង្កប់អត្ថន័យជ្រាលជ្រៅសម្រាប់ជីវិតក្មេងស្រុកស្រែ
23 Jan, 2016 06:26
រូបថតស្រស់ស្អាតជាច្រើនសន្លឹកស្ដែងពីជីវិតក្មេងៗនៅជនបទ ត្រូវបានផ្ដិតយកដោយអ្នកថតរូបមកពីប្រទេសឥណ្ឌូណេស៊ី Herman Damar។ Herman បានចំណាយពេលដើរថតរូបភាពកុមារៗ ដែលរស់នៅក្រៅទីក្រុងហ្សាកាតា ដែលជារដ្ឋធានីនៃប្រទេសឥណ្ឌូណេស៊ី។
ថតដោយប្រើប្រាស់កាមេរ៉ា Canon 550D រូបថតរបស់លោកបានទទួលការកោតសរសើរជាច្រើនពីសំណាក់អ្នកលេងអ៊ីនធឺណិត ដោយរូបនីមួយៗសុទ្ធតែបង្កប់ដោយទិដ្ឋភាពធម្មជាតិស្រស់ត្រកាល និងភាពរីករាយពិតប្រាកដរបស់កុមារៗ ដោយមិនចាំបាច់មានសម្ភារៈបច្ចេកវិទ្យា និងបណ្ដាញអ៊ីនធឺណិត ៕