-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f
ដោយ ៖ ថ្ងៃទី 4 សីហា 2016


យន្តហោះ​ចម្បាំង F-35 Joint Strike Fighter ហៅ​កាត់​ថា F-35 ត្រូវបាន​ចាត់ទុក​ជាស​ព្វា​វុ​ធ​ថ្លៃ​ជាងគេ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​។ 

​    ​ប៉ុន្តែ​បើទោះបី​ជាមាន​ស្លាក​តម្លៃ ៤០០ ពាន់​លាន​ដុល្លារ​សម្រាប់​យន្តហោះ F-35 ចំនួន ២.៤៥៧ គ្រឿង ក៏​យន្តហោះ​ចម្បាំង​ជំនា​ន់ទី ៥ នេះ​នៅតែ​ញាំញី​ដោយ​បញ្ហា ដោយសារ​មិនទាន់​បំពាក់អាវុធ​រួច​ពេញលេញ​សម្រាប់​យន្តហោះ​ប្រភេទ​នេះ​ទេ​។ 

​    ​ឥឡូវនេះ កងទ័ពអាកាស​អាមេរិក​បានប្រកាសថា​យន្តហោះ យន្តហោះ F-35 ដំបូងៗ​ផលិត​ដោយ​ក្រុមហ៊ុន Lockheed Martin Corp ត្រៀមខ្លួន​សម្រាប់​ប្រយុទ្ធ​រួចរាល់​ហើយ ដោយ​កត់សម្គាល់​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​កម្មវិធី​មួយ ដែល​ប្រឈម​ការចំណាយ​ហួសប្រមាណ និង​ការពន្យារពេល​ជាច្រើន​។ 

​    ​ចំណាត់ការ​នេះ​គឺជា​សមិទ្ធផល​មួយទៀត​សម្រាប់​កម្មវិធី​តម្លៃ ៣៧៩ ពាន់​លាន​ដុល្លារ ជា​គម្រោង​សព្វាវុធ​ធំ​បំផុត​របស់​មន្ទីរ​បញ្ច​កោណ​។ 

​    ​ឧ​ត្ត​ម​សេនីយ៍​ឯក​កងទ័ព​ជើង​អាកាស លោក គ្រី​ស បុក​ដាន់ (Chris Bogdan) មេ​កម្មវិធី​សព្វាវុធ​អាមេរិក​បាន​និយាយថា "​ការសម្រេចចិត្ត​របស់​កងទ័ព​ជើង​អាកាស​អាមេរិក​ដើម្បី​ធ្វើឱ្យ​យន្តហោះ F-35 ត្រៀម​ច្បាំង​រួចជាស្រេច​នេះ​គឺ​បញ្ជូន​សារ​យ៉ាង​សាមញ្ញ​និង​មាន​ឥទ្ធិ​ព​ទៅដល់​មិត្តភក្តិ និង​សត្រូវ​របស់​អាមេរិក​ថា F-35 អាចបំពេញ​បេសកកម្ម​របស់ខ្លួន​បាន​ហើយ​"​។ 

​    ​ទោះយ៉ាងណា លោក​ដាន់ ហ្គ្រេ​ស័​រ (Dan Grazier) សមាជិក​នៃ​គម្រោង​ត្រួតពិនិត្យ​ចក្ខុវិស័យ​របស់​រដ្ឋាភិបាល​បាន​និយាយថា "​នេះ​គ្មានអ្វី​ក្រៅពី​ការសម្តែង​ល្បិច​បំភ័ន្ត​ទំនាក់ទំនង​សាធារណៈ​នោះឡើយ​"​។ 

​    ​លោក​បន្ថែមថា គេ​មិនអាច​ដឹងបាន​ទេ​ថា​តើ F-35 ត្រៀមប្រយុទ្ធ​រួចរាល់​ឬក៏​អត់ ដរាបណា​ក្រោយ​ធ្វើតេស្ត​ប្រតិបត្តិការ​រួចរាល់​សិន​៕ 
ពួក​មេទ័ព​អាមេរិក​ប្រកាសថា យន្តហោះ F-35 ត្រៀមប្រយុទ្ធ​ជា​ផ្លូវការ​ហើយ ទោះ​មិនទាន់​បំពាក់អាវុធ​រួច​សព្វគ្រប់​ក្តី​
ពួក​មេទ័ព​អាមេរិក​ប្រកាសថា យន្តហោះ F-35 ត្រៀមប្រយុទ្ធ​ជា​ផ្លូវការ​ហើយ ទោះ​មិនទាន់​បំពាក់អាវុធ​រួច​សព្វគ្រប់​ក្តី​
ពួក​មេទ័ព​អាមេរិក​ប្រកាសថា យន្តហោះ F-35 ត្រៀមប្រយុទ្ធ​ជា​ផ្លូវការ​ហើយ ទោះ​មិនទាន់​បំពាក់អាវុធ​រួច​សព្វគ្រប់​ក្តី​
http://www.rasmeinews.com/science/YWE0YTA2Nj/51#sthash.Z4Q1Q4my.dpuf
More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code