-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f
ដោយ ៖សុខា ថ្ងៃទី 6 សីហា 2016
ក្រសួងការបរទេស​ជ​ប៉ុន​បាន​និយាយថា ជប៉ុន​បានធ្វើ​ការតវ៉ា​ជាថ្មី​ទៅ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង នៅ​ថ្ងៃ​សៅរ៍​ទី​៦​ខែសីហា​នេះ បន្ទាប់ពី​នាវា​ឆ្មាំ​សមុទ្រ​ចិន​ជាច្រើន​គ្រឿង និង​នាវា​នេសាទ​ចិន​ប្រហែល​២៣០​គ្រឿង​​បាន​បើក​ទៅជិត​អ្វីដែល​រដ្ឋាភិបាល​ក្រុង​តូ​ក្យូ​បាន​ចាត់ទុកថា​ជា​ទឹកដី​របស់ខ្លួន​នៅ​ជុំវិញ​ប្រជុំ​កោះ​ដែលមាន​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងកើត​។​

​    ​ហេតុការណ៍​ចុងក្រោយ​បំផុត​នេះ​បានកើត​ឡើង ចំពេល​មាន​ភាព​តានតឹង​ខ្លាំង​នៅក្នុង​តំបន់​អាស៊ី គឺ​មិន​ដល់​មួយខែ​ផង បន្ទាប់ពី​តុលាការ​អាជ្ញាកណ្តាល​នៅ​ក​ទី​ក្រុងឡាអេ បានប្រកាស​បដិសេធ​ចំពោះ​ការអះអាង​សិទ្ធិ​កាន់កាប់​ទឹកដី​ដ៏​ធំធេង​ដោយ​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង ដែលមាន​ជម្លោះ​នេះ​។​

     ​ករណី​បណ្តឹងតវ៉ា​ទៅ​តុលាការ​នេះ​ត្រូវបាន​ធ្វើឡើង​ដោយ​ប្រទេស​ហ្វីលីពីន​។​
​កង​ឆ្មាំ​សមុទ្រ​ជប៉ុន​បាន​និយាយថា​នាវា​ចំនួន​៣​ក្នុងចំណោម​នាវា​ឆ្មាំ​សមុទ្រ​ចិន​ចំនួន​៦​គ្រឿង​ដែល​ស្ថិតនៅក្នុង​អ្វីដែល​ហៅថា​ដែនទឹក​ជាប់​គ្នា​នៅ​ថ្ងៃ​សៅរ៍​ទី​៦​ខែសីហា​នេះ បានបង្ហាញ​ខ្លួន​ដោយមាន​បំពាក់អាវុធ​។​

​    ​កាលពី​ថ្ងៃ​សុក្រ មន្ត្រី​ក្រសួងការបរទេស​ជប៉ុន​និយាយថា នាវា​ឆ្មាំ​សមុទ្រ និង​នាវា​នេសាទ​ចិន​ជាច្រើន​គ្រឿង បាន​បើក​ចូល​អ្វីដែល​រដ្ឋាភិបាល​ក្រុង​តូ​ក្យូ​ចាត់​ថា​ជា​ទុក​ទឹកដី​របស់ខ្លួន​នៅ​ជុំវិញ​ប្រជុំ​កោះ​នោះ​។​

​    ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​អះអាង​សិទ្ធិ​កាន់កាប់​លើ​ប្រជុំ​កោះ​ស៊ិន​កា​គុ (Senkaku) ជា​ភាសា​ជប៉ុន​ឬ​កោះទាវ​យូរ (Diaoyu) ជា​ភាសា​ចិន​ដែលជា​ប្រជុំ​កោះ​គ្មាន​មនុស្ស​រស់នៅ ហើយ​ត្រូវបាន​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​ក្រុង​តូ​ក្យូ​។ ប៉ុន្តែ  នៅពេល​ខ្លះ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បញ្ជូន​នាវា​ឆ្មាំ​សមុទ្រ​របស់ខ្លួន​នៅ​ជិត​ប្រជុំ​កោះ​នោះ​។​

​    ​មន្ត្រី​ក្រសួងការបរទេស​ជាន់ខ្ពស់​ជប៉ុន​ម្នាក់ នៅ​ពីថ្ងៃ​សៅរ៍​ទី​៦​ខែសីហា​នេះ បានចេញ​លិខិតតវ៉ា​មួយ​ទៅឱ្យ​មន្ត្រី​ស្ថានទូត​ចិន​ម្នា​ក់នៅ​ទីក្រុង​តូ​ក្យូ ដោយបាន​អំពាវនាវ​ឱ្យ​នាវា​ឆ្មាំ​សមុទ្រ​ចិន​ទាំងនោះ ចាក​ចេញពី​តំបន់​នោះ​ភ្លាម និង ថ្កោលទោស​សកម្មភាព​ភាព​នោះ​ថា​ជា​សកម្មភាព​ឯកតោភាគី​ដែលនាំឱ្យ​មាន​ភាព​តានតឹង​។ នេះ​បើ​យោងតាម​ក្រសួងការបរទេស​ជប៉ុន​។​

​    ​ក្រសួងការបរទេស​ជ​ប៉ុន​បាន​និយាយថា កាលពី​ថ្ងៃ​សុក្រ លោក ស៊ីន​ស៊ូ​កេ ស៊ូ​គី​យ៉ាម៉ា (Shinsuke Sugiyama) អនុរដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​បាន​កោះហៅ លោក ឆេង យ៉ុង​ហួ (Cheng Yonghua) ឯកអគ្គរាជទូត​ចិន​ប្រចាំ​នៅ​ជប៉ុន ដើម្បី​ឱ្យមក​ស្តាប់​ការតវ៉ា​ដ៏​ខ្លាំង​របស់​ជប៉ុន​ជុំវិញ​បញ្ហា​នេះ​៕
ជប៉ុន​តវ៉ា​បន្ទាប់ពី​ឆ្មាំ​សមុទ្រ​និង​នាវា​នេសាទ​ចិន​ជាច្រើន​គ្រឿង បើក​នៅក្បែរ​ប្រជុំ​កោះ​ដែលមាន​ជម្លោះ​
​រូបភាព​នៃ​ប្រជុំ​កោះ​ស៊ិន​កា​គុ​ឬ​ហៅថា​ប្រជុំ​កោះទាវ​យូ
http://www.rasmeinews.com/world/MjZiODIwN2/37#sthash.kN5kTm3G.dpuf
More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code