-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f
សូមមើលម្តងពីវីដេអូស្តីពីកោះត្រល់ម្តងទៀតនិងសំគាល់៖



  1. ហ៊ុន សែន ថា ការបាត់កោះគឺបណ្តាលមកពីសម្តេចតា តែគ្មានសញ្ញាណាមួយ​បញ្ជាក់ថាសម្តេចតា បានប្រគល់ កោះនេះទៅ ឲ្យយួននោះទេ ព្រោះទ្រង់ក៏ដឹងដែរថាខ្សែប្រេវីយេជាខ្សែរដ្ឋបាល តែមិនមែនខ្សែព្រំដែនឡើយ។
  2. ហ៊ុន សែន និយាយថាខ្លួន​កើតមិនទាន់ដូច្នេះមិនទទួលខុសត្រូវ។ តើសម ជាសំដីមេដឹកនាំប្រទេសដែរទេ?
  3. មេដឹកនាំខ្មែរ ហ៊ុន សែន បែជាមិនការពារហើយខិតខំកាត់កោះត្រល់ទៅឲ្យយួន ហើយអ្វីដែលជាការកត់សំ គាល់គឺប្រទេស សិង្ហបូរីបែជាអ្នកការពារជំនួសខ្មែរទៅវិញ។ តើ ហ៊ុន សែន សមជាមេដឹកនាំទេ? ក្បត់ជាតិឬមិនក្បត់ជាតិ?

ប្រវត្តព្រំដែន៖ សមុទ្រខ្មែ យួន (អានរួចគិតមើលតើហ៊ុន សែន ការពារប្រយោជន៍យួនឬខ្មែរ?)
……………..

ប្រវត្តព្រំដែនសមុទ្រខ្មែរយួន

កោះត្រល់ព្រមទាំងកោះទាំងឡាយនៅក្នុងឈូងសមទ្រសៀម ព្រមទាំដែនដីមួយភាគធំនៃតំបន់ទាំងនោះជាពិសេស​ដែនដីសណ្ត​ដែលបានរាំងហៅថា “កូសាំងស៊ីន” ខ្មែរហោះថា”កម្ពុជា
ក្រោម” ជាដីរបស់ខ្មែរ។បើទឹកដីទាំងអស់នេះជាទឹកដីរបស់ខ្មែរហេតុអ្វីយើងយក​ការដោះស្រាយបញ្ហាព្រំដែន​មនេះដោយ​យក​”ខ្សែបន្ទាត់ប្រេវីយេៗ ជាមូលដ្ឋាន? (មិនមែនព្រំដែនមសមុទ្រខ្មែរយួនទេ)។ ( សូមមើលផែនទីលេខ៣)ការដោះស្រាយ​បញ្ហា​ព្រំដែនខ្មែរយួនដោយយកបន្ទាត់ប្រវីយេជាមូលដ្ឋានគឺជាការសម្រួលមួយក្នុងកិច្ចចរចារគ្នាចំពោះរឿងនេះនិងដោយយោលទៅតាមស្ថានភាពបច្ចុប្បន្នរបស់ខ្មែរតែប៉ុណ្ណោះ។តែការយកខ្សែបន្ទាត់ប្រេវីយេជាមូលដ្ឋានដំណោះស្រាយនេះបានចោទជាបញ្ហាមួយទៀតគឺ”កោះត្រល់” ដោយសារកម្ពុជាទាមទារ​ថាកោះនេះជារបស់ខ្មែរតាំងពីរ នៅអាណាព្យាបាលបារំាងមកម្លេះ។ ដោយមិនចំបាច់រំលឹកដល់លក្ខណៈប្រវត្តិ​សាស្រ្ត​​​មកនិយាយ ផង កោះត្រល់នេះត្រូវរក្សាទុកជារបស់ខ្មែរ។ តើហេតុផលអ្វីខ្លះដែលនាំឲ្យយើងថាកោះត្រល់ជារបស់ខ្មែរយើង?
  1. យើងត្រូវមើលលក្ខណៈប្រជាពលរដ្ឋ។ កោះនេះទោះជាក្នុងពេលសព្វថ្ងៃនេះមានប្រជាពលរដ្ឋ​យួនភាគច្រើន​រស់នៅទីនោះ​ក៏ដោយ ប្រជាពលរដ្ឋខ្មែរក៏មានរស់នៅទីនោះដែរ។ ប្រជាជនយួននេះមិនមែនជាអ្នករស់នៅតំបូងនៅលើកោះនេះទេ គឺទើប​តែចុងសតវត្សទី១៩ និងដើមសវត្សទី២០ទេដែលនាំគ្នាចូលមកកាន់កាប់និងក្រោយពេលដែល​បារាំងបានក្លាយជាអា​ណាព្យា​បាលលើប្រទេសកម្ពុជានិងនយោបាយប្រជាភិវឌ្ឍន៏វាតទឹកដីរបស់រដ្ឋាភិបាលយួនផង។ ឯចំណែកប្រជាជនខ្មែរវិញបាន​រស់​នៅលើកោះនេះតាំងពីយូរយារណាស់មកហើយ។ ពោលជាប្រជារាស្រ្តដើមនៃកោះ។
  2. បើយើងមើលតាមស្ថានភាពភូមិសាស្រ្តវិញកោះនេះមានចំងាយតែ១៥គ.ម.ប៉ុណ្ណោះពីខេត្តកំពតរបស់ខ្មែរ។ ហើយបើគិត​ពីកោះសេះជាកោះរបស់ខ្មែរវិញមានចំងាយតែ៥គមប៉ុណ្ណោះពីកោះសេះនេះ បើគេធ្វើការប្រៀបធៀប​ពីចម្ងាយខេត្តពាម​ដែលយួនហៅថាហាទៀង ក្រោយពីក្លាយជាដីយួននោះដែលមានបចំងាយ៤៥គមពីកោះត្រល់នេះ។ នោះគេឃើញហើយ​ថាកោះត្រល់សមស្ថិតនៅក្នុងប្រទេសណាជាង?



គឺដោយហេតុនេះហើយបានជាក្នុងសម័យសាធារណរដ្ឋវៀតណាមខាងត្បូងរដ្ឋការ “ធីវគី” បានខំទាមទារយកកោះខ្មែរចំនួន៧ដោយ​ឥតអៀនខ្មាស់ ទុកជារបស់ខ្លួនដើម្បីទី១ ចំណេញកោះទាំង៧នេះផង ហើយទី២ ទៀតវាតលំហរព្រំដែនសមុទ្រឲ្យបានមកដល់​ជាប់​កោះត្រល់នេះផង។ កោះទាំង៧ដែលរដ្ឋការ “ធីវគី” បានទាមទារយកគឺៈ​ ១.កោះតាគៀវនៅមុខក្រុងព្រះសីហនុ, ២. កោះថ្មី និងកោះសេះ នៅមុខទឹកសាបនិងខាងជើងកោះត្រល់, ៤. កោះអន្តាយ,៥. កោះពោធិ, កោះអង្រ្កង, និងកោះសេះ ។កោះសេះមួយ​ទៀតនេះ ជាមួយកោះពៅធិនិងកោះអង្រ្កងស្ថិតនៅមុខខេត្តកំពត។
៣. កោះត្រល់នេះដោយសារនៅជិតកម្ពុជាថ្ងៃក្រោយទៅដោយបាតុភូតដីដុះជាធម្មជាតិនឹងមកជាប់ជាមួយប្រទេសកម្ពុជា តែមិនមែនទៅ​ជាប់ជាមួយប្រទេសយួននោះទេ។ បាតុភូតដែលនឹងធ្វើឲ្យកោះត្រល់មកជាប់កម្ពុជា​មានបញ្ជាក់យ៉ាង​ច្បាស់​លាស់នៅក្នុងលិខិតរបស់លោក ប្រេវីយេដូចមានខាងក្រោមនេះស្រាប់។នៅពេលបានរាំង​​ បានធ្វើ​អាណានិគម​នៅលើ​ប្រទេស​កម្ពុជានេះព្រះមហាក្សត្រខ្មែរនៅពេលនោះនៅតែទាមទារជានិច្ចយកកោះត្រល់មកកាន់កាប់វិញ។ ហេតុនេះហើយ​ទើបលោក​អគ្គទេសាភិបាលឥណ្ឌូចិនឈ្មោះប្រេវីយេ នៅក្រុងហាណូយ ដើម្បីជៀសវាងការវិវាទគ្នាមិន​ចេះអស់មិនចេះ​ហើយពី​ប្រទេសកម្ពុជា ជាប្រទេសក្រោមអាណានិគមព្យាបាល ដែលចេះតែទាមទារយកកោះនោះមកវិញ បានធ្វើការសម្រេចមួយនៅថ្ងៃទី៣១ ខែមករា ឆ្នាំ១៩៣៩ មានន័យជាអាទិដូចតទៅ៖”ខ្ញុំបានសម្រេចថា កោះទាំងឡាយដែលនៅខាងជើងខ្សែបន្ទាត់កាត់​កែងចេញពីចំណុចប្រទល់​ដែន​​សមុទ្រខ្មែរយួននៅឆ្នេសមុទ្រហើយមានមុម១៤០អង្សា ជាមួយបន្ទាត់ខាងជើងខ្សែវ័ណ្ឌដូចផែនទីភ្ជាប់មកនេះ ត្រូវត្រួតដោយ​ប្រទេសកម្ពុជា។ អាណានិគមទទួលមើលខុសត្រូវខាងអំណាចប៉ូលីសទាំងអស់នៅលើកោះទាំងនោះ។ ឯកោះទាំងឡាយដែល​ស្ថិត​នៅ​ខាងត្បូងបន្ទាត់នេះដោយរាប់បញ្ចូលទាំងកោះត្រល់ផង ត្រូវត្រួតដោយកូសាំងស៊ីន។ បន្ទាត់នេះព័ទ្ធខាងជើងកោះ​ដោយមាន​ចំងាយ៣គ.ម.ពីខាងជើងនៃកោះត្រល់នេះដូច្នេះ អំណាចរដ្ឋបាលនិងប៉ូលីសនៅលើកោះ​ទាំងអស់នេះត្រូវចែក​ដាច់រវាងកូសាំង​ស៊ីននិងកម្ពុជា ដើម្បីជាសវាងវិវាទគ្នានៅអនាគត។ ខ្ញុំសូមបញ្ជាក់ថានេះជាការត្រួត្រារដ្ឋបាលនិងប៉ូលីសតែប៉ុណ្ណោះ ឯចំណែករឿងថា​កោះទាំងនេះជារបស់ប្រទេសណាមួយនោះ ត្រូវទុកនៅដដែលមិនទាន់សម្រេចឲ្យភាគីណាមួយទេ។ “
ដូច្នេះកោះនេះទោះជារដ្ឋាភិបាលខ្មែរបានទាមទារយកមកភ្ជាប់និងមាតុភូមិដូចដើមវិញ ហើយថ្វីបើមានខ្មែររស់នៅលើកោះនោះក៏ ដោយក៏ បារាំងមិនបានសម្រេចប្រគល់កោះត្រល់ឲ្យមកខ្មែរវិញនៅឡើយទេ។ ប៉ុន្តែទោះជាមាននិគមជនយួនបានមករស់​នៅទីនោះ កាន់​តែ​ច្រើន​​ក៏ដោយក៏លោក ប្រេវីយេ មិនបានឲ្យកោះនេះទៅយួនដែរ។
ពីព្រោះអ្វី?
ក) ពីព្រោះដូចយើងបានរៀបរាប់ខាងលើមកស្រាប់និងលិខិតបញ្ជាក់យ៉ាងច្បាស់របស់លោកប្រេវីយេយល់ថា “កោះត្រល់នេះ​និងកោះដ៏ទៃទៀតស្ថិតនៅជិតឆ្នេរសមុទ្រខ្មែរ ដីដុះបន្តិចម្តងៗទៅអនាគតកោះទាំងនោះ នឹងត្រូវជាប់ទៅនឹងដែនដីខ្មែរ។ ដោយ​យោលទៅលើការសន្និដានតាមរបៀបភស្តុតាងនេះហើយទើបលោកប្រេវីយេសម្រេចយ៉ាងដូច្នេះ។ទន្ទឹមនឹងន័យនេះដែរ ទើបព្រះរាជក្រិតចុះថ្ងៃទី៣០ ធ្នូ១៩៥៧ចុះហត្ថលេខាដោយព្រះករុណានរោត្តមសុរាម្រិត បានចែងថា “រក្សាការពារសិទ្ធិប្រវត្តិសាស្រ្តនៅលើកោះត្រល់នេះ”។ ឯសម្តេចព្រះនរោត្តម សីហនុ វិញ ដែលនៅក្នុងពេលនោះជានាយករដ្ឋមន្រ្តី ក៏បានបញ្ជាឲ្យក្រសួងការពារជាតិពង្រឹងកិច្ចការពារដល់ក្រុមកោះ”ក្រចកសេះ” នោះដែរ នៅថ្ងៃទី៧មិថុនា ឆ្នាំ១៩៥៧។ មើលផែនទី៣ និងលេខ៤) តែមុនពេលដែលខ្មែរយើងបានទៅដល់ចង្កោមកោះនោះយួនបានចូលទៅដល់ហើយកាន់កាប់កោះទាំងនោះរួចហើយ។ ការកាន់កាប់ទ័ពយួននៅទីនោះជាការកាន់កាប់ដោយខុសច្បាប់អន្តរជាតិ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ​កម្ពុជាបានរក្សា​សិទ្ធិរបស់​ខ្លួនជានិច្ចនិងការពារសិទ្ធិនេះរហូតនៅចំពោះមុខតុលាការអន្តរជាតិ ប្រសិនបើមិនមានការដោះស្រាយ​ដោយយុត្តិធម៌​រវាងប្រទេស​ទាំងពីរទេនោះ។ការជាក់ស្តែងនៅឆ្នាំ១៩៦៩ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចកំណត់ព្រំដែនសមុទ្រខ័ណ្ឌសីមាមាន​ទទឹងរវាងប្រកម្ពុជា​និងវៀត ណាមដោយយកមូលដ្ឋានកោះត្រល់និងកោះក្រចកសេះជាបេតិកភ័ណ្ឌនៃប្រទេសកម្ពុជាដូចមាននៅក្នុងផែនភ្ជាប់មកជាមួយ (លេខ៤)។ដោយយោលទៅលើសេចក្តីសម្រេចរបស់លោកប្រេវីយេ (សូមមើលផែនទីលេខ៣) និងឯកសារនានាដូចបានរៀបរាប់ខាងលើនេះ ទើបប្រទេសកម្ពុជាបានកម្រិតព្រំដែនសមុទ្រជាមួយប្រទេសយួនដូចមានក្នុងផែនទីលេខ៤ និងលេខ៥ នោះ តាមវិធីសមចម្ងាយ។
ផ្ទុយទៅវិញប្រទេសយួនបានកម្រិតខ្ពង់រាបបាតសមុទ្រឬព្រំដែនសមុទ្ររបស់ខ្លួនជាមួយខ្មែរដោយផ្អែកលើកិច្ចព្រមព្រៀងឆ្នាំ១៩៨២ ដែល លោកហ៊ុន សែន បានប្រគល់កោះទាំងពីរនោះឲ្យទៅយួន។ ដូច្នេះប្រទេសយួនកាត់យកផ្ទៃសមុទ្រខ្មែរអស់៣០០០០គមការេ ព្រមទាំងបង្កើតតំបន់សមុទ្រប្រវត្តិសាស្រ្តទំហ៊ំ១០.០០០គមការេ ជាសម្បត្តិរួមថែមទៀត។ សូមមើលផែនទៅលេខ៨)
ដោយ ប៉ាង សុខឿន ហ្វេសប៊ុក៖ ខ្មែរ សុវណ្ណភូមិ ដកស្រង់ចេញពី “ព្រំដែនកម្ពុជានិងខ្ពង់រាបដែនសមុទ្រ” របស់លោក ស៊ាន ប៉េងសែ
More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code