-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f
ឧទ្ធម្ភាគចក្រយោធារុស្ស៊ីមួយគ្រឿងត្រូវបានបាញ់ទម្លាក់ដោយក្រុមឧទ្ទាមនៅស៊ីរី ដែលបានសម្លាប់មនុស្សអស់ 5 នាក់យ៉ាងរន្ធត់់។
អ្នកដែលជិះនៅលើឧទ្ធម្ភាគចក្រ Mi-8 គឺមានកងនាវិកចំនួន 3 នាក់ហើយនិងមន្ត្រីចំនួន 2 នាក់ផងដែរ ដែលវាបានធ្លាក់ចុះនៅក្នុងខេត្តអ៊ីដលីបនៅភាគខាងជើងភាគឈៀងខាងលិចប្រទេសស៊ីរី គឺនៅលើផ្លូវទៅផ្ទះរបស់មូលដ្ឋានកងទ័ពអាកាសរុស្ស៊ីតែម្តង។
2016-08-02_064306
តាមរូបភាពជាក់ស្តែងដែលកំពុងតែល្បីល្បាញពាសពេញបណ្តាញអ៊ីនធើណេតបានបង្ហាញពីសាកសពរបស់ជនរងគ្រោះត្រូវបានគេអូសនៅលើដើ ហើយដាក់នៅលើរថយន្តមួយគ្រឿង ដែលក្នុងខណៈពេលនោះមានមនុស្សបួនប្រាំនាក់យកទូរស័ព្ទថតរូបទៀតផង។
2016-08-02_064127
ទន្ទឹមនឹងហេតុការណ៏ដ៏គួរអោយក្តៅស្លឹកត្រចៀកនេះដែរ ក្រសួងការពារជាតិបានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា « ឧទ្ធម្ភាគចក្រដឹកជញ្ជូនយោធា ធុន Mi-8 មួយគ្រឿងនេះត្រូវបានគេបាញ់ទម្លាក់បន្ទាប់ពីមកពីផ្តល់ជំនួយទៅទីក្រុងអាឡេប៉ូ ដែលជាទីក្រុងស្ថិតនៅក្នុងប្រទេសស៊ីរី»។
2016-08-02_064258
ចំពោះការបាញ់ទម្លាក់នេះ គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេ ថាតើជាក្រុមណាមួយអោយពិតប្រាកដ តែគេហៈទំព័រ BBC បានដាក់ការសង្ស័យទៅលើក្រុម Jabhat al-Sham Fateh  ដែលបានគេស្គាល់ថាជាអតីតក្រុម Jabhat al-Nusra ដែលជាក្រុមដែលសកម្មជាងគេនៅក្នុងតំបន់នោះ ដែលគេហៅថាជាក្រុមរដ្ឋអ៊ីស្លាម ដេលពួកគេប្តេជ្ញាចិត្តថាធ្វើអោយយ៉ាងប្រឆាំងនឹងកងកម្លាំងរបស់រុស្សីជាដាច់ខាត៕

2016-08-02_064249

2016-08-02_064242

2016-08-02_064234

2016-08-02_063852
2016-08-02_064226
http://www.khmerwonder.net/archives/44043
More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code