-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f
ដោយ ៖វិបុល-វាសនា ថ្ងៃទី 7 កក្កដា 2016

(​ភ្នំពេញ​) ៖ បន្ទាប់​ពី​មាន​ការចេញផ្សាយ​របាយ​ការណ៍ របស់​អង្គការ​ឃ្លាំមើល​ពិភពលោក​គ្លប​ល វី​នេស (Global Witness) ថា ក្រុមគ្រួសារ​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កំពុង​កាន់កាប់​ក្រុមហ៊ុន និង​ភាគហ៊ុន​ដោយ​សម្ងាត់​ជាច្រើន​ដែល​ក្រុមហ៊ុន​ខ្លះ​កំពុង​រំលោភ​សិទ្ធិមនុស្ស ហើយ​ខ្លះ​ទៀត​កំពុង​រំលោភច្បាប់ នោះ​បាន​ធ្វើឱ្យ​មាន​ប្រតិកម្ម​យ៉ាងខ្លាំង​ពី​សំណាក់​ក្រុម​​គ្រួសារ​របស់​សម្ដេច មន្ដ្រី​រដ្ឋាភិបាល និង​មន្ដ្រី​គណបក្ស​ប្រជាជន​កម្ពុជា​។​

​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​អង្គការ​Global Witness​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុង​ដ៍​នៃ​ប្រទេស​អង់គ្លេស​បាន​ចេញផ្សាយរ​បាយ​​ការណ៍​មួយ​ដែល​មានឈ្មោះ​ថា​Hostile Takeover​ក្រោយ​ចំណាយពេល​ស្រាវជ្រាវ​ប្រមាណ​១​ឆ្នាំ​ដោយ​បញ្ជាក់ថា​៖“​ដោយ​ប្រើ​ទិន្ន​​ន័យ​កាន់កាប់​ក្រុមហ៊ុន​ដែល​រដ្ឋាភិបាល​តែងតែ​រឹតបន្តឹង​មិនឲ្យ​គេ​យក​បាន​នោះ​អង្គការ​GlobalWitness​បានបង្ហាញ​ថា​តើ​សមា​​ជិក​គ្រួសារ​ត្រកូល​ហ៊ុន សែន​កាន់កាប់​ពេញលេញ​ឬ​កាន់កាប់​ដោយ​ផ្នែក​ក្នុង​ក្រុមហ៊ុន​ជាច្រើន​ដែល​មាន​ដើមទុន​ចុះបញ្ជី​ជាង​២០០​លាន​ដុល្លារ​សហរដ្ឋអាមេរិក​”​។

​របាយការណ៍​បន្ថែមថា​ក្រុមហ៊ុន​ទាំង​នេះ​ត្រួតត្រា​វិស័យ​សំខាន់​ភាគច្រើន​នៃ​សេដ្ឋកិច្ច​ដោយ​មាន​សម្ព័ន្ធ​ភាព​ជា​មួយ​ក្រុមហ៊ុន​ម៉ាក​ល្បីៗ​លំដាប់​អន្តរជាតិ​ដូចជា​Apple, Nokia, Visa, Unilever, Procter &Gamble, Nestle, Durex​និង​Honda​ជាដើម​។​    ​

​តែ​កូនប្រុស​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ានិត បាន​ច្រានចោល​របាយការណ៍​របស់​Global Witness ដោយ​លើកឡើង​ថា ជា​របាយការណ៍​ពោរពេញ​ទៅ​ដោយ​កំហុស​និង​ព័ត៌មាន​មិន​ពិត​ព្រមទាំង​មាន​ភាព​បង្អាប់​និង​បង្ខូច​​កិត្តិយស​គ្រួសារ​ត្រកូល​ហ៊ុន​។​

​លោក ហ៊ុន ម៉ានិត បាន​បញ្ជាក់​នៅ​លើ​បណ្តាញ​សង្គម Facebook ថា “​នេះ​ជា​ការ​វាយប្រហារ​លើ​គ្រួសារ​ត្រកូល​ហ៊ុន​ដែល​ជា​ការ​​រៀបចំ និង​កិច្ចសហការ​ដ៏​ល្អ​រវាង Global Witness, Cambodia Daily និង Phnom Penh Post​ដោយ​ស្តែង​ចេញ​ពី​គោលបំណង​​យ៉ាងច្បាស់​។ ដូច​សព្វដង​ព័ត៌មាន​នេះ​ពោរពេញ ទៅ​ដោយ​កំហុស និង​ព័ត៌មាន​មិន​ពិត ក្នុង​គោលបំណង​តែមួយគត់​គឺ​បង្អាប់​និង​​បង្ខូច​កិត្តិយស​គ្រួសារ​ត្រកូល​ហ៊ុន​...”​។​

​ចំណែក​លោក​ហ៊ុន ម៉ា​ណែ​ត បាន​ប្រតិកម្ម​តាមរយៈ​Facebook​របស់​លោក​ថា​៖​ឱ្យ​តែ​ជិត​ដល់​ពេល​បោះឆ្នោត អង្គការ Global Witness តែងតែ​រៀបចំ​បង្កើត​រឿង​ប្លែក ឬ​រឿង​ដដែលៗ ដើម្បី​វាយប្រហារ​មកលើ​រាជរដ្ឋាភិបាល​កម្ពុជា ជាពិសេស សម្តេច​​តេ​ជោ ហ៊ុន សែន​។

​លោក​បាន​សរសេរ​បង្ហោះ​នៅលើ​បណ្តាញ​សង្គម Facebook នៅ​រសៀល​នេះ​ថា "​ខ្ញុំ​នៅ​ចាំបាន​ថា ប៉ុន្មាន​អាណត្តិ​ហើយ​ឱ្យ​តែ​​ពេល​ជិត​បោះឆ្នោត គឺជា​ពេលវេលា​ដែល​អង្គការ​មួយ​ឈ្មោះ Global Witness បង្កើត​រឿង​ប្លែកៗ ឬ​ប្រធានបទ​ដដែលៗ​ដើម្បី​​ចោទប្រកាន់​និង​វាយប្រហារ​មកលើ​រាជរដ្ឋាភិបាល​ជា​ពិសេស​លើ​ឪពុក​ខ្ញុំ​តែ​ម្តង​។​ហើយ​លើក​នេះ​ក៏​មិនមាន​អ្វី​ថ្មី​ដែរ​...​គ្រាន់​​តែ​ខុស​ត្រង់​ថា តាមរយៈ​ការផ្សាយរ​អត្ថបទ​តែមួយ​ជួន​គ្នា (​បង្ហាញ​ពី​ការសហការ​គ្នា​ដ៏​ល្អ​ក្នុង​រឿងនេះ​) រវាង Phnom Penh Post និង Cambodia Daily លើក​នេះ​គឺ​មិន​ត្រឹម​វ៉ៃ​តែ​ឪពុក​របស់​ខ្ញុំ​នោះទេ គឺ​គេ​បាន​បង្កើត​រឿង​វ៉ៃ​ទាំង​គ្រួសារ​តែ​ម្តង ពោល​គឺ​មិន​ឱ្យ​រួច​​ខ្លួន​ម្នាក់​ណា​ឡើយ​។ ចាំ​មើល​ចេញ​រឿង​អ្វី​ទៀត​?"​។​

​រីឯ​នៅ​លើ​ទំព័រ​សង្គម​Facebook របស់​លោកស្រី ហ៊ុន ម៉ា​ណា នៅ​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០១៦​នេះ លោកស្រី​បាន​លើក​​ឡើង​ថា “​នាង​ខ្ញុំ​សូម​អរគុណ​ចំពោះ​Global Witness ដែល​បាន​ចំណាយពេល​យ៉ាង​ច្រើន​ដើម្បី​ស្រាវជ្រាវ​ពី​ក្រុម​គ្រួសារ​ត្រកូ​​ល​ហ៊ុន​។ នាង​ខ្ញុំ​បានដឹង​យ៉ាងច្បាស់​ថា ពួក​អ្នក​ចង់​បាន​អ្វី​ពី​គ្រួសារ​យើងខ្ញុំ គឺ​ឱ្យតែ​ជិត​ដល់​ពេល​បោះឆ្នោត​ម្តងៗ​ពួក​អ្នក​តែងតែ​​ធ្វើ​រឿង​បែបនេះ ក្នុង​គោលដៅ​បំផ្លាញ​ឪពុក​របស់​នាង​ខ្ញុំ តែ​នាង​ខ្ញុំ​និង​គ្រួសារ គួរតែ​អរគុណ​ដល់ អស់លោក​លោកស្រី​ដែល​បាន​​ជួយ​ដល់​ឳ​ពុក​របស់​នាង​ខ្ញុំ ឱ្យ​ឈ្នះឆ្នោត​គ្រប់​អាណត្តិ​ព្រោះតែ​ការ​ភូតភរ ការប្រមាថ​របស់លោក​អ្នក​ធ្វើ​ឱ្យ​អ្នកបោះឆ្នោត​កាន់​តែ​មាន​ការទុកចិត្ត និង បោះឆ្នោត​ជូន​ឪពុក​ខ្ញុំ​ថែម​ទៀត​”​។​
     ​
​អំពី​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ និង Cambodia Daily ដែល​បាន​ចេញផ្សាយ​ព័ត៌មាន​នេះ​ព្រម​គ្នា លោកស្រី ក៏បាន​លើកឡើង​ផង​ដែរ  ថា​“​នាង​ខ្ញុំ​ក៏​សូម​កោត​ស​សើរ​ផងដែរ​ដល់ ភ្នំពេញ​ប៉ុស្តិ៍ និង Cambodia Daily ដែល​បាន​ចេញផ្សាយ​ព័ត័មាន​នេះ​ក្នុងពេលនិង​​ថ្ងៃ​តែ​មួយ ដែល​បង្ហាញ​ឱ្យឃើញថា មាន​កិច្ចសហការ​ដ៏​ល្អ​រវាង​សារព័ត៌មាន​ទាំងពីរ​ជាមួយ Global Witness​ដើម្បី​បំផ្លាញ​ដល់​កិត្តិយស​គ្រួសារ​ត្រកូល​ហ៊ុន សូម​អស់លោក លោកស្រី បន្ត​កិច្ចការ​បែប​នេះ​តទៅទៀត​ចុះ ប្រសិន​គ្មាន​ការងារ​ធ្វើ​”​។​

​ជាមួយគ្នានេះ មន្ដ្រី​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​សុខ ឥសាន ក៏​បាន​បញ្ជាក់​ប្រាប់​វិទ្យុ​ក្នុងស្រុក​មួយ​ដែរ​ថា​កូនៗ​​របស់​សម្ដេច ហ៊ុន សែន ជា​ពលរដ្ឋ​សាមញ្ញ​ធម្មតា ហើយ​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការប្រកប​អាជីវកម្ម​ឬ​បណ្តាក់​ទុន​ផ្សេងៗ​ស្រប​​ទៅតាម​ច្បាប់​របស់​ប្រទេស​។​

​លោក​មានប្រសាសន៍ថា “​កូនបង្កើត​ក្ដី កូនប្រសា​ក្ដី គេ​មាន​សិទ្ធិ​ជា​ពលរដ្ឋ​ដូច​គ្នា​អាច​ប្រកប​អាជីវកម្ម​បាន​ឱ្យ​តែ​ត្រឹម​ត្រូវ​តាម​​គោលការណ៍ រកស៊ី​បង់ពន្ធ​ត្រឹមត្រូវ មាន​ទាស់​អី​។ ខ្ញុំ​ថា គ្លប​ល វី​នេស រក​តែ​រឿង​គ្រួសារ​សម្ដេច ដូចជា​គុំកួន​យ៉ាងម៉េច​។ គ្រួសារ​សម្ដេច​រកស៊ី​មិនបាន ហើយ​គេ​ដទៃ​ទៀត​រកស៊ី​បាន វា​ទា​ស់អី​អា​ហ្នឹង​? ច្បាប់​កម្ពុជា អត់​មាន​ហាមឃាត់​ឯណា​កូន​នរណា​ក៏​ដោយ ប្រពន្ធ​នរណា​ក៏​ដោយ អោយ​តែ​រកស៊ី​ត្រឹមត្រូវ​ទៅតាម​ច្បាប់​។ ចោទថា គេ​រកស៊ី​មិន​ស្របច្បាប់​អី​ផ្សេងៗ អាហ្នឹង​គេ​មាន​ស្ថាប័ន​អធិការកិច្ច គេ​មាន​ស្ថាប័ន​ប្រឆាំង​អំពើ​ពុករលួយ​គេ​មើល​តើ​! មិនមែន គ្លប​ល វី​នេស មក​មើល​ពី​លើ​ឯណា រដ្ឋ​ឯករាជ្យ អធិបតេយ្យ​”​។​

​ដោយឡែក​លោក​ផៃ ស៊ីផា​ន ជា​រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ទីស្ដីការគណៈរដ្ឋមន្ដ្រី​ក៏​បាន​ថ្លែង​ប្រាប់​រស្មី​កម្ពុជា​នា​ព្រឹក​ថ្ងៃទី​៧ ខែកក្កដា នេះ​ដែរ​ថា “​របាយការណ៍​ហ្នឹង​គ្មាន​តម្លៃ ឬ​ឥទ្ធិពល​ទេ ដោយសារ​ជា​របាយការណ៍​មួយ​ដែល​ធ្វើការ​ប្រឆាំង​ជា​លក្ខ​​ណៈ​បុគ្គល​ជាមួយនឹង​នាយករដ្ឋមន្ដ្រី ដែល​ទទួលបាន​ការទុកចិត្ត ហើយ​នឹង​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន​។ អាស្រ័យ​​ហេតុដូច្នេះ ខ្ញុំ​ផៃ ស៊ីផា​ន ជា​អ្នកនាំពាក្យ មិនមាន​អ្វី​ដែល​ជា​ឱ្យ​តម្លៃ​ក្នុងការ​ឆ្លើយឆ្លង ជាមួយ​របាយការណ៍​ដែល​លម្អៀង​ធ្វើការ​ចោទប្រកាន់​មក​សម្ដេច​តេជោ​នោះទេ​”៕



ហ៊ុន ម៉ា​ណា ,​ហ៊ុន ម៉ា​ណែ​ត​,​ហ៊ុន ម៉ានិត ប្រតិកម្ម​នឹង​របាយការណ៍​របស់​Global Witness ដោយ​ចាត់ទុក​មិន​ពិត​និង​មាន​ចេតនា​បង្ខូច​កេរ្ដិ៍ឈ្មោះ​
http://www.rasmeinews.com/local/ZTY5NTdlYm/18
More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code