ក្រសួងព័ត៌មាន បានចេញការព្រមានចុងក្រោយទៅលើបណ្ដាអង្គភាពសារព័ត៌មាន ដែលនៅតែមិនព្រមគោរពគោរមងា«សម្ដេច» នៅលើសំណេរ និងប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួន។ ក្រសួងសម្រេច«បិទ»ប្រព័ន្ធផ្សព្វផ្សាយដែលមិនគោរពគោរមងា«សម្ដេច» នៅក្នុងខែកក្កដានេះ។
បើតាមសេចក្ដីណែនាំចុះថ្ងៃទី៦ កក្កដា ក្រសួងព័ត៌មាននៅតែឃើញប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មានមួយចំនួនតូច នៅតែអនុវត្តផ្ទុយពីការណែនាំរបស់ក្រសួង ដែលស្នើឲ្យគ្រប់ស្ថាប័នព័ត៌មានគោរពគោរមងាថ្នាក់ដឹកនាំ ។ ក្រសួងព័ត៌មាន ពិនិត្យឃើញថា បណ្ដាអង្គភាពទាំងនោះនៅតែធ្វើការអធិប្បាយផ្ទុយពីគោលបំណងពិតប្រាកដ មានលក្ខណៈបំពុលបរិយាកាសសង្គម ប៉ះពាល់ដល់សេចក្ដីថ្លែថ្នូររបស់ថ្នាក់ដឹកនាំជាតិ ក៏ដូចជាប្រពៃណីវប្បធម៌ជាតិ ដោយក្រសួងព្រមានចុងក្រោយ បើអង្គភាពទាំងនោះនៅតែបំពានលើសេចក្ដីណែនាំនេះ ក្រសួងព័ត៌មាននឹងចាត់វិធានការតាមភារៈកិច្ច និងសមត្ថកិច្ចស្របច្បាប់។
អនុរដ្ឋលេខាធិការក្រសួងព័ត៌មានលោក អ៊ុក គឹមសេង បានឲ្យដឹងថា ផ្លូវច្បាប់ដែលក្រសួងបានសម្រេចនេះ គឺការ«បិទ» ប្រព័ន្ធផ្សព្វផ្សាយ និងអង្គភាពសារព័ត៌មានដែលមិនគោរពគោរមងា«សម្ដេច» ។ បើតាមលោក អ៊ុក គឹមសេង ក្រសួងព័ត៌មាននឹងអនុវត្តវិធានការច្បាប់ នៅក្នុងខែកក្កដានេះ តែលោកមិនទាន់អាចបញ្ជាក់ពេលវេលានោះទេ។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ អនុរដ្ឋលេខាធិការក្រសួងព័ត៌មានរូបនេះបានបញ្ជាក់ថា៖«យើងនឹងបិទ ដោយអនុវត្តច្បាប់ក្នុងខែកក្កដានេះ ដោយយើងពិនិត្យលើកិច្ចសន្យា និងអាជ្ញារប័ណ្ណប្រព័ន្ធផ្សព្វផ្សាយ និងសារព័ត៌មានទាំងនោះ ហើយយើងនឹងមិនបន្តអនុញ្ញាតឲ្យពួកគេដំណើរការ»។
កន្លងមកក្រសួងព័ត៌មានបានចេញសេចក្ដីណែនាំដោយទុកពេលឲ្យអង្គភាពសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយទាំងអស់ គោរពគោរមងារសម្ដេច នៅក្នុងសំណេរ និងប្រព័ន្ធផ្សព្វផ្សាយខ្លួន ដោយយោងតាមសេចក្ដីណែនាំរបស់ក្រសួងកាលពីខែធ្នូឆ្នាំ២០១៥កន្លងមក។http://www.thmeythmey.com/?page=detail&ctype=article&id=41856&lg=kh