ថ្ងៃអង្គារ ទី១២ ខែកក្កដា ឆ្នាំ២០១៦ ម៉ោង ១១:៥៦ (12-07-2016 11:56)
រាជធានីភ្នំពេញ ៖ នាយិកាអង្គការយុវជនកិច្ចការសង្គម កញ្ញា ធី សុវណ្ណថា បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គម (Facebook) ដោយអះអាងថា អ្នកវិភាគសង្គម និងនយោបាយដ៍ល្បីល្បាញលោកបណ្ឌិត កែម ឡី ធ្លាប់បានផ្តាំផ្ញើកុំឲ្យនាង (ធី សុវណ្ណថា) ចូលរួមជាមួយគណបក្សសង្គ្រោះជាតិ (CNRP) ហើយលោក កែម ឡី ក៍មិនចូលដែរ ។
អតីតដែលធ្លាប់ជាអ្នកចូលរួមយ៉ាងសកម្មក្នុងការបម្រើនយោបាយឲ្យគណបក្សសង្គ្រោះជាតិ ធី សុវណ្ណថា បានសរសេររៀបរាប់ទៀតថា « អាណិតសពបណ្ឌិត កែម ឡី ណាស់ កាលគាត់នៅរស់ គាត់នឹងខ្ញុំតែងដើរជាមួយគ្នា ទាំងមេបក្សCNRP និងសកម្មជនរិះគន់ជេរគាត់(លោក កែម ឡី) បែរជាមកតាំងខ្លួនជាអ្នកស្រឡាញ់ គោរពគាត់និងលើកគ្នាមកកាងសពគាត់ រារាំងដេញខ្ញុំ មិនឲ្យគោរពសពគាត់»។
មិនទាន់មានប្រតិកម្មតបភ្លាមៗនៅឡើយទេ ពីមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ជុំវិញការលើកឡើងខាងលើរបស់កញ្ញា ធី សុវណ្ណថា ៕
>>ទទួលបានព័ត៌មានតាមរយៈ KOHSANTEPHEAP OFFICAIL LINE