-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f

មហាអំណាច និង​អង្គការ​អន្តរជាតិ​កាន់តែ​ច្រើនឡើង​ប្រតិកម្ម​ករណី​ឃាតកម្ម​លោក កែម ឡី​


បន្ទាប់ពី​អ្នកវិភាគ​នយោបាយ​ឯករាជ្យ​នៅ​កម្ពុជា​លោក​បណ្ឌិត កែម ឡី ត្រូវបាន​ឃាតក​បាញ់សម្លាប់​យ៉ាង​សាហាវព្រៃផ្សៃ​កាលពី​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៦ មក​នោះ គេ​សង្កេតឃើញថា​មាន​ប្រទេស​មហាអំណាច អង្គការ​អន្តរជាតិ និង​សារព័ត៌មាន​លំដាប់​ពិភពលោក​បាន​ប្រតិកម្ម​ជា​បន្តបន្ទាប់​។ ប្រទេស និង​ស្ថាប័ន​អន្តរជាតិ​ទាំងនោះ​មិន​ត្រឹមតែ​បាន​ថ្កោលទោស​ចំពោះ​ជនដៃដល់ និង​អ្នកសមគំនិត​នោះទេ តែ​ក៏​ទទូច​ឲ្យ​សមត្ថកិច្ច​ស្វែងរក​យុត្តិធម៌​ជូន​ជនរងគ្រោះ​ផងដែរ​។
នៅថ្ងៃនេះ​សេចក្តីថ្លែងការណ៍​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​បារាំង បាន​បញ្ជាក់ថា​បន្ទាប់ពី​ឃាតកម្ម​លើ​លោក កែម ឡី យើង​មាន​ក្តី​រន្ធត់​យ៉ាងខ្លាំង នៅពេល​ទទួលបាន​ដំណឹង អំពី​ឃាតកម្ម​លើ​អ្នកវិភាគ​នយោបាយ លោក កែម ឡី ។ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងការបរទេស​បារាំង​បាន​សង្កត់ធ្ងន់ថា ប្រទេស​បារាំង​សូម​ចូលរួម​រំលែក​ទុក្ខ ជាមួយ​ក្រុមគ្រួសារ និង​ញាតិមិត្ត​នៃ​សព ហើយ​អំពាវនាវ​អោយមាន​ការស៊ើបអង្កេត​ច្បាស់លាស់​អំពី​មូលហេតុ​នៃ​ការស្លាប់​នេះ​។
ចំណែក​លោក Charles Santiago សមាជិកសភា​ម៉ាឡេស៊ី ក្នុងនាម​ជា​ប្រធាន​អង្គការ​សមាជិកសភា​អាស៊ាន​ដើម្បី​ការពារ​សិទ្ធិមនុស្ស បានចេញ​សេចក្តីថ្លែងការណ៍​សម្តែង​ការសោកស្តាយ​ចំពោះ​ការបាត់បង់​លោក កែម ឡី អ្នកវិភាគ​នយោបាយ​ដ៏​សំខាន់​មួយរូប​នៅ​កម្ពុជា​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា អំពើ​ឃាតកម្ម​លើ​លោក កែម ឡី គឺជា​សោកនាដកម្ម​ដ៏​រន្ធត់​មួយ​សម្រាប់​កម្ពុជា ក៏ដូចជា​តំបន់​អាស៊ាន​ទាំងមូល ខណៈ​លោក កែម ឡី ជា​បុគ្គល​ដើម្បី​គណនីភាព និង​ប្រជាធិបតេយ្យ​មូលដ្ឋាន ហើយ​លោក​មិន​ខ្លាច​ការតវ៉ា​ដើម្បី​ការពារ​អ្វី​ដែលជា​ភាពត្រឹមត្រូវ​។​ជុំវិញ​ករណី​ឃាតកម្ម​លើ លោក កែម ឡី អង្គការ​សមាជិកសភា​អាស៊ាន​ដើម្បី​ការពារ​សិទ្ធិមនុស្ស បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា​ជំរុញ​ការស៊ើបអង្កេត​បន្ទាន់​មួយ​ប្រកបដោយ​ឯករាជ្យ ចំពោះ​អំពើ​ឃាតកម្ម​ដ៏​សាហាវព្រៃផ្សៃ​នេះ ដែល​ធានាបាន​នូវ​យុត្តិធម៌​ពិតប្រាកដ និង​មិន​លម្អៀង​។​
ជាមួយគ្នានេះ ក្រសួងការបរទេស​អា​មេ​រិ​កបាន​នាំមុខគេ​ក្នុង​ការបញ្ចេញ​ប្រតិកម្ម ចំពោះ​ការបាញ់សម្លាប់​អ្នកវិភាគ​នយោបាយ​ដ៏​សំខាន់​របស់​ប្រទេស​កម្ពុជា​លោក​បណ្ឌិត កែម ឡី ដោយ​ហៅ​ករណី​បាញ់ប្រហារ​នេះ​គឺ ជា​រឿង​ដ៏​បារម្ភ ហើយ​សហរដ្ឋអាមេរិក​កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​។ លោក ច​ន ឃី​ត​ប៊ី អ្នកនាំពាក្យ​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក បាន​សង្កត់ធ្ងន់ថា យើង​មានការ​រន្ធត់ និង​បារម្ភ​យ៉ាងខ្លាំង​ចំពោះ​ព័ត៌មាន​ស្តីពី​ការបាញ់សម្លាប់​ដ៏​រន្ធត់​លើ​អ្នកវិភាគ​នយោបាយ​ឯករាជ្យ​។​
ទន្ទឹមនឹងនេះ ឯកអគ្គរាជទូត​នៃ​ចក្រភព​អង់គ្លេស ប្រចាំ​កម្ពុជា លោក ប៊ី​ល ឡង​ហ័​ស្ត៍ បាន​សម្ដែង​ភាព​តក់ស្លុត និង​សោកស្ដាយ នៅពេលដែល​លោក​បានដឹង​ពី​ដំណឹង​ដ៏​អកុសល​ខាងលើនេះ​។ លោក​ឯកអគ្គរាជទូត​បាន​បញ្ជាក់ថា លោក​មានការ​តក់ស្លុត និង​សោកស្ដាយ បន្ទាប់ពី​បានដឹងថា​អ្នកធ្វើ​អត្ថាធិប្បាយ​នយោបាយ លោក កែម ឡី ត្រូវបាន​បាញ់សម្លាប់​។​
​អង្គការ​និង​សមាគម​ចំនួន​៧០​ស្ថាប័ន ក៏បាន​លើកឡើង​ដែរ​ថា​ស្ថានការណ៍​នយោបាយ​កាន់តែ​មាន​ភាព​តានតឹង​ឡើង​នៅ​កម្ពុជា​នៅមុន​ការបោះឆ្នោត​ឃុំ​-​សង្កាត់​នៅក្នុង​ឆ្នាំ​២០១៧​និង​ការបោះឆ្នោតជាតិ​ឆ្នាំ​២០១៨​។ ក្នុង​សេចក្តីថ្លែងការណ៍​របស់​ក្រុម​ខ្លួន​ស្ថាប័ន​ចំនួន​៧០ បាន​បញ្ជាក់ថា នេះ​ជាការ​ចាំបាច់​ដែល​ការស៊ើបអង្កេត​ជុំវិញ​ករណី​ឃាតកម្ម​លើ​លោក កែម ឡី ត្រូវតែ ធ្វើឡើង​ដោយមាន​តម្លាភាព ដើម្បី​ឲ្យ​មានការ​ជឿទុកចិត្ត​និង​ចៀសវាង​ការយល់ច្រឡំ​ដែល​អាច​នឹងមាន​ផលប៉ះពាល់​ដល់​ដំណើការ​បោះឆ្នោត​ឲ្យ​មាន​ភាពសេរី និង​យុត្តិធម៌ នាពេលខាងមុខ​។​
ជុំវិញ​បញ្ហា​អំពើ​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី អ្នកវិភាគ​នយោបាយ និង​សង្គម ដ៏​លេចធ្លោ​ម្នាក់ ត្រូវគេ​កត់សម្គាល់​ឃើញថា បាន​ទាញ​ចំណាប់អារម្មណ៍​សារព័ត៌មាន​អន្តរជាតិ​ធំៗ​ជាច្រើន​ដែល​ក្នុងនោះ​រួមមាន​´ ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រ (Reuters)  ទូរទស្សន៍​អាល់​ហ្សា​ហ្សេ​រ៉ា (Al Jazeera)  សារព័ត៌​មានណៃ​គែ អេ​ស៊ា រី​វ្យួ (Nikkei Asia Review)  កាសែត​ឌឹ​ញ៉ូ​វ​យ៉​ក ថែម​ស៍ (The New York Times) កាសែត ឌឹ ហ្គា​ឌៀ​ន (The Guardian) គេហទំព័រ​ឌឹ ឌី​ភ្លូ​ម៉ា​ត (The Diplomat) ទូរទស្សន៍​ឆា​នែ​ល​ញ៉ូ​វ​អេ​ស៊ា (Channel News Asia) និង​ប៊ី​.​ប៊ី​.​ស៊ី (BBC ) ជាដើម​៕
11cambodia02-master675d30b39d7a54f46b28ed1d4d300899287_18_90344159_hi033993171http://www.moneaksekar.com/53409.html/​    ​
More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code