ជំងឺមហារីកពោះវៀនធំជាប្រភេទមហារីកសម្លាប់មនុស្សលំដាប់ទីពីរនៅអាមេរិក។ គួរឱ្យស្តាយ មនុស្សភាគច្រើនដែលកើតមហារីកពោះវៀនធំ ពុំមានរោគសញ្ញាបង្ហាញចេញមកនៅដំណាក់កាលដំបូងទេ។
ទោះជំងឺនេះសម្លាប់មនុស្សរាប់ពាន់នាក់រាល់ឆ្នាំ ប៉ុន្តែវាជាប្រភេទជំងឺមហារីកដែលអាចព្យាបាលជាសះស្បើយកម្រិតខ្ពស់ ប្រសិនបើឆាប់រកឃើញរោគសញ្ញា។
**ប្រេងដូងអាចបំផ្លាញកោសិកាមហារីកពោះវៀនធំក្នុងរយៈពេលតែ ២ ថ្ងៃ?

ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រេងដូងត្រូវបានគេទទួលស្គាល់តាមបែបវិទ្យាសាស្ត្រចំពោះប្រសិទ្ធភាពវិជ្ជមានរបស់វា។
វប្បធម៌ជាច្រើនលើពិភពលោកបានប្រើប្រាស់ប្រេងដូងរាប់ពាន់ឆ្នាំមកហើយ។ អត្ថប្រយោជន៍ប្រេងដូងត្រូវបានកត់ត្រាពេញៗសៀវភៅរបស់ពួកគេ។
ប្រេងដូងជាប្រភពអាស៊ីតខ្លាញ់ដ៏អស្ចារ្យ ដែលគេតែងរកឃើញក្នុងត្រី និងគ្រាប់ធុញ្ញជាតិ។
ប្រេងដូងមុននេះបានបង្ហាញថាបានជួយបន្ថយផលប៉ះពាល់អវិជ្ជមានពីការព្យាបាលដោយប្រើគីមី និងជំរុញគុណភាពជីវិតសម្រាប់អ្នកជំងឺមហារីក។
ប្រេងដូងពិតជាបានបំផ្លាញកោសិកាមហារីកពោះវៀនធំក្នុងពេល ២ ថ្ងៃពិតមែន។ យោងតាមការសិក្សាចេញផ្សាយក្នុងព្រឹត្តិប័ត្រព័ត៌មាន Cancer Research អាស៊ីតឡូរិច (Lauric) ក្នុងប្រេងដូងមានគុណសម្បត្តិប្រឆាំងមហារីក។ អាស៊ីតឡូរិចមានចំនួន ៥០ ភាគរយក្នុងប្រេងដូង ហើយក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ University of Adelaide បានរកឃើញថា ប្រេងដូងបានសម្លាប់កោសិកាមហារីកពោះវៀនធំបាន ៩៣ ភាគរយ បន្ទាប់ពីការការពិសោធន៍ព្យាបាលដោយប្រើប្រេងដូងរយៈពេល ២ ថ្ងៃ។
លោកអ្នកអាចពិសាប្រេងដូងមួយថ្ងៃ ១ ស្លាបព្រាកាហ្វេ មិនចាំបាច់លាយជាមួយអ្វីនោះទេ៕