-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f
ខួរក្បាល គឺជាអវៈយវៈសំខាន់បំផុតសម្រាប់មនុស្ស តែវាបែរជាចម្លែកខ្លាំងណាស់នៅពេលដែលអវៈយវៈសំខាន់បែបនេះត្រូវបានគេមើលរំលងទៅវិញ។ មនុស្សជាច្រើនចំណាយពេលក្នុងការរៀនពីស្បែកមុខនិងរាងកាយខាងក្រៅ តែមិនចាប់អារម្មណ៍ពីខួរក្បាលបន្តិចសោះ។ ខួរក្បាលយើងក៏ដូចគ្នាដែរ មានអាថ៌កំបាំងជាច្រើនដែលយើងត្រូវដឹង។ ក្នុងអត្ថបទនេះ ខ្ញុំសូមលើកយកសៀវភៅមួយក្បាល ដែលពន្យល់បានយ៉ាងក្បោះក្បាយពីខួរក្បាលមនុស្ស។
សៀវភៅ អភិវឌ្ឍសមត្ថភាពខួរក្បាល ឱ្យដល់កម្រិតកំពូលនេះ ត្រូវបានសរសេរឡើងដោយ លោកបណ្ឌិត ជីហ្រ្វានស៊ីល សារៀរ៍ នៅប្រទេសឥណ្ឌា និងត្រូវប្រែសម្រួលដោយគ្រឹះស្ថានបោះពុម្ព ដាំដើមជីវិត។ សៀវភៅនេះជាជំនួយដល់អ្នកដែលចង់សាងថាមពលខួរក្បាល និងសេចក្តីសុខក្នុងជីវិត។ ខ្ញុំនឹងដកយកចំណុចល្ៗចំនួន១០ដើម្បីយកមកចែករំលែកជាមួយអ្នករាល់គ្នា។

អភិវឌ្ឍសមត្ថភាពខួរក្បាលឱ្យដល់កម្រិតកំពូល
១ ខួរក្បាលផលិតចរន្តអគ្គីសនីបាន
កោសិកាខួរក្បាលធ្វើការបានដោយសារកម្លាំងអគ្គីសនី។ ថាមពលដែលមានក្នុងខួរក្បាលយើងល្មមនឹងអាចធ្វើឱ្យអំពូល ២៥ វ៉ាត់ភ្លឺបាន។ ការកើតគំនិត និងការបញ្ជូនបន្តគំនិត ពីកោសិកាមួយទៅមួយទៀត គឺពឹងលើថាមពលអគ្គីសនីនេះឯង។
២ ខួរក្បាលខាងឆ្វេង និងខាងស្តាំ
ខួរក្បាលទាំងសងខាង មានតួនាទីខុសគ្នា ហើយអ្នកដែលពូកែប្រើខួរក្បាលខាងណាជាង លទ្ធផលនឹងបង្ហាញឱ្យឃើញតែម្តង។ ខួរក្បាលខាងឆ្វេង មានតួនាទីក្នុង ការគិតបែបត្រង់ ៗ  ការប្រើហេតុផល ការរៀបចំរបៀបរបប ការប្រើភាសានិយាយ ការអាន ការសរសេរ ការបញ្ចេញសម្លេង និងការពិនិត្យរូបភាពតូចៗ។ ចំណែកខួរក្បាលខាងស្តាំវិញ ទាក់ទងទៅនឹងគំនិតច្នៃប្រឌិត ការស្រមៃ ការប៉ាន់ស្មាន ការដឹងដោយមិនបាច់និយាយ សិល្បៈ តូរ្យដន្ត្រី ការគូររូប និងការមើលរូបភាពរួម។
៣ កោសិកាខួរក្បាលអាចដុះថ្មីបាន
ខួរក្បាលយើងនឹងស្លាប់ជាបន្តបន្ទាប់ រហូតដល់យើងអស់ជីវិត។ ប៉ុន្តែក៏មានកោសិកាថ្មីដុះមកជំនួសកោសិកាដែលស្លាប់នោះដែរ។ ប្រសិនបើបរិស្ថានជុំវិញល្អ និងការរំញោចជាលក្ខណៈវិជ្ជមាន កោសិកាខួរក្បាលនឹងដុះមកវិញបានល្អ ប្រៀបដូចជាមុខរបួសតូចដែលវាជាសះដោយខ្លួនឯង។
៤ គ្រឿងបំផ្លាញខួរក្បាល
រាល់ថ្ងៃ មានរបស់ជាច្រើនដែលអាចបំផ្លាញខួរក្បាលរបស់យើងបាន ហើយរបស់ខ្លះត្រូវបានគេប្រើពាសពេញពិភពលោកទៀតផង។ វាមានដូចជា ៖ ជាតិស្រវឹង ថ្នាំជក់ ថ្នាំដែលប៉ះពាល់ដល់ខួរក្បាល ភាពតប់ប្រមល់ ការខ្វះសារជាតិអាហារ ការមិនធ្លាប់ហាត់ប្រាណ ឬការមានជាតិពុលក្នុងខ្លួនច្រើនពេក។
៥ ការទាញយកការចងចាំឡើងវិញ
ខួរក្បាលធំនៃស្រទាប់សៀតផ្កា គឺជាកន្លែងរក្សាទុកនូវការចងចាំរយៈពេលវែង ។ ប្រសិនបើយកពោលអគ្គីសនីនៃប្រព័ន្ធបច្ចេកវិទ្យា មកដាក់ត្រង់នេះ យើងនឹងអាចគិតឃើញរឿងរ៉ាវពីមុនវិញ។
៦ ខួរក្បាល ជារឿងអាថ៌កំបាំង
មិនថាបច្ចេកវិទ្យាដើរដល់កម្រិតណាទេ ក៏យើងនៅតែមិនអាចស្រាយអាថ៌កំបាំងដែលទាក់ទងនឹងខួរក្បាលឱ្យអស់បានដែរ។ អ្នកវិទ្យាសាស្រ្តនៅតែមិនអាចរកឃើញថា ការចងចាំរបស់មនុស្សកើតមកពីណា។ គេមិនអាចបែងចែក រវាងខួរក្បាលដែលជាអវៈយវៈមួយ និងភាពឆ្លាតវៃដែលជារបស់ប៉ះមិនបាន ថាវាខុសគ្នាយ៉ាងម៉េចទេ។ រឿងតែមួយដែលគេបានសន្មតគឺ ខួរក្បាលកាន់តែប្រែទ្រង់ទ្រាយ មនុស្សកាន់តែមានការអភិវឌ្ឍ។
៧ កាន់តែប្រើ កាន់តែឆ្លាត
ខួរក្បាល ចាំបាច់ត្រូវតែប្រើជានិច្ច បើមិនអ៊ីចឹងទេ សក្តានុពលនឹងថយចុះ។ កិច្ចការទាំងអស់អាចធ្វើឱ្យកោសិកាក្នុងខួរក្បាលតភ្ជាប់គ្នាបានល្អ ឬបង្កើតកោសិកាថ្មីឡើងមកបាន។ ខួរក្បាល មានលក្ខណៈស្រដៀងនឹងសាច់ដុំត្រង់ថា កាន់តែប្រើវា វាកាន់តែធំ។
៨ ការហាត់ប្រាណ 
ការហាត់ប្រាណ អាចជួយឱ្យឈាមរត់ទៅចិញ្ចឹមខួរក្បាលកាន់តែល្អ។ ការស្រាវជ្រាវ បានបង្ហាញថា មនុស្សចាស់ដែលហាត់ប្រាណជាប្រចាំ មានការគិតល្អជាងអ្នកដែលមិនហាត់ប្រាណ។ ការហាត់ប្រាណ ជាការបន្ថែមថាមពលជីវិតឱ្យខួរក្បាល។
៩ ការហាត់សមាធិ
ការសមាធិ ធ្វើឱ្យខួរក្បាលយើងរំញោចកាន់តែរហ័ស។ គ្រាន់តែអង្គុយចុះឱ្យស្ងៀម ហើយរង់ចាំតាមដានការគិតរបស់យើងប៉ុណ្ណោះ។ នៅពេលដែលយើងកំពុងតែសមាធិ យើងនឹងមានអារម្មណ៍ហាក់ដូចជាចិត្តកំពុងតែឆ្លើយឆ្លងជាមួយយើងដែរ។ នៅពេលសមាធិ យើងត្រូវរុញការគិតទាំងអស់ចេញ ហើយទុកឱ្យខួរក្បាលទទេរស្អាតមួយរយៈសិនដើម្បីស្វែងរកភាពរីករាយ។ ការសមាធិ ជាការសម្រាករបស់ខួរក្បាល។
១០ តន្រី្ត និងខួរក្បាល
ទិន្នន័យជាច្រើន បានបង្ហាញថា តន្រ្តីមានប្រសិទ្ធិភាពល្អណាស់ ក្នុងការធ្វើសមាធិ ការគ្រប់គ្រងភាពតប់ប្រមល់ និងការចងចាំ។ រាងកាយយើងមានចង្វាក់ និងទំនុកដូចតន្រ្តីដែរ ហេតុនេះហើយ ទើបវាធ្វើការជាមួយគ្នាបានល្អ។ តន្រ្តី អាចជម្រុញល្បឿនក្នុងការងារ និងធ្វើឱ្យមានភាពរីករាយ។
១០ចំណុចនេះ គ្រាន់តែជាការដកស្រង់លេងៗប៉ុណ្ណោះ បើចង់បានការពន្យល់លម្អិត សូមអានដោយផ្ទាល់ក្នុងសៀវភៅ អភិវឌ្ឍសមត្ថភាពខួរក្បាល ឱ្យដល់កម្រិតកំពូល។ លោកអ្នកអាចទិញបាននៅលើវេបសាយខ្មែរម៉ាត ដែលមានការដឹកជញ្ចូនដល់កន្លែង។ តើលោកអ្នកចង់ប្រើខួរក្បាលឱ្យដល់កម្រិតវាដែរទេ? បើឆ្លើយថា ចង់ ត្រូវតែឆ្លៀតអានសៀវភៅមួយក្បាលនេះ។


More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code