-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f
នៅលើលោកនេះ មានអ្នកប្រាជ្ញ និងមនុស្សពូកែមិនតិចនាក់ទេ ដែលបានបន្សល់ទុកជាគំនិត និងសុភាសិតដល់អ្នកជំនាន់ក្រោយ។ គ្រាន់តែការយល់ឃើញរបស់ពួកគាត់ ក៏អាចធ្វើឱ្យយើងបានទទួលចំណេះដឹងដ៏ធំធេងដែរ។ មានពេលខ្លះ គំនិតល្អត្រឹមតែមួយ អាចកែប្រែជីវិតមនុស្សម្នាក់បានទាំងស្រុង ដូច្នេះ យើងមិនអាចមើលស្រាលពីឥទ្ធិពលនៃគំនិតបានទេ។ ក្នុងអត្ថបទនេះ ខ្ញុំបានដកស្រង់សុភាសិត និងគំនិតអប់រំល្អៗ ពីសៀវភៅ  កម្រងគតិបណ្ឌិត ដែលជាស្នាដៃរៀបរៀងរបស់ លោក គឹម ពេជ្រពីរនន់ ដើម្បីធ្វើជាការចែករំលែកដល់អ្នកទាំងអស់គ្នា។
  1. គេចាប់ត្រីបានស្រួលនៅក្នុងទឹកល្អក់។ សុភាសិតចិន
  2. ធ្វើដីឥដ្ឋឱ្យមានរាង ទាន់វានៅទន់។ សុភាសិតអារ៉ាប់
  3. សិក្សាពីរបស់ចាស់ យល់ដឹងច្បាស់ពីរបស់ថ្មី។ សុភាសិតជប៉ុន
  4. មនុស្សជំនាន់ក្រោយ មានប្រាជ្ញាជាងយាយតាជំនាន់មុន។ សុភាសិតវៀតណាម
  5. ចូរកុំរំពឹងកេរមេរតរបស់ឪពុក ចូររៀនធ្វើជាមនុស្សដោយខ្លួនឯង។ សុភាសិត តួរគី
  6. ចូរកុំអង្គុយនៅជួរមុខ ដើម្បីកុំឱ្យគេផ្លាស់អ្នកទៅជួយក្រោយបំផុត។
  7. នៅក្នុងចំណោមផ្កាកុលាប ចូរធ្វើខ្លួនជាផ្កាកុលាប តែបើនៅក្នុងចំណោមបន្លា ចូរធ្វើខ្លួនជាបន្លា។ សុភាសិត ពែក្ស
  8. កូនឆ្កែ វាមិនខ្លាចសត្វខ្លាទេ។ សុភាសិតកូរ៉េ
  9. មានតែបទពិសោធន៍ប៉ុណ្ណោះ ដែលបង្កើតបានជំនាញយ៉ាងពិតប្រាកដ។ សុភាសិតឥណ្ឌា
  10. អ្នកដែលស្លាប់ទៅ តែងតែមានកំហុសជានិច្ច។ សុភាសិតបារាំង
  11. កាលណាអស់ប្រេង ចង្កៀងនឹងរលត់។ សុភាសិតចិន
  12. រស់នៅយូរប៉ុណ្ណាក៏ដោយ ស្លាប់មានតែម្តងប៉ុណ្ណោះ។
  13. សេះចាស់ស្គាល់ផ្លូវច្បាស់ណាស់។ សុភាសិតកូរ៉េ
  14. ចិត្តទូលាយ មិនងាយចាស់។
  15. ទ្រព្យសម្បត្តិ គឺ គុម្ពស្មៅ សុខភាព ជាកំណប់ទ្រព្យ។ សុភាសិតចិន
  16. ជំហានទីមួយឆ្ពោះទៅកាន់អំពើល្អ គឺ កុំធ្វើអំពើអាក្រក់។
  17. បើមិនឡើងឆាក កុំមើលស្រាលសិល្បករ បើមិនដែលដាំស្លកុំមើលស្រាលចុងភៅ។ សាស្រ្តាចារ្យ វ៉ែនសុន
  18. មនុស្សខ្វាក់ មិនខ្លាចសត្វពស់ទេ។ សុភាសិតជប៉ុន
  19. សក់ស្កូវ មិនមែនជាគុណវិបត្តិទេ។ សុភាសិតអារ៉ាប់
  20. ស្នេហា មិនមែនជាសុភមង្គលទេ តែវាគឺជាផ្លូវនាំផ្ពោះទៅសុភមង្គលដែលគ្មានទីសំចត។
កម្រងគតិបណ្ឌិត
តាមពិតទៅមានរាប់រយសុភាសិត និងទស្សនៈទៀតនៅក្នុងសៀវភៅ កម្រងគតិបណ្ឌិត នេះ។ បើអ្នកទាំងអស់ ចូលចិត្តអានគំនិតខ្លី ឬជាមនុស្សដែលចូលចិត្តសន្សំសៀវភៅល្អៗ មិនគួររំលងសៀវភៅមួយក្បាលនេះទេ។ អ្នកទាំងអស់គ្នាអាចទិញសៀវភៅនេះបាននៅលើវេបសាយខ្មែរម៉ាត ដោយLinkចង់ត្រង់នេះ

-------------------------------

Express
More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code