ស្ថិតតាមបណ្ដោយដងទន្លេមេគង្គ កំពង់ចាមជាខេត្តមួយ សំបូរដោយតំបន់កម្សាន្ត ហើយតំបន់ទាំងនោះ បានទាក់ទាញទេសចរច្រើនផងដែរក្នុងមួយឆ្នាំៗ។ និយាយពីតំបន់ទេសចរណ៍ ខាងក្រោមនេះជាកន្លែងដ៏ទាក់ទាញទាំង៥ ក្នុងខេត្តមួយនេះ។
ភ្នំប្រុសភ្នំស្រី៖ មានទីតាំងនៅ ឃុំក្រឡា ស្រុកកំពង់សៀម មានចម្ងាយគីឡូម៉ែត្រ ពីខេត្តកំពង់ចាម និងមានចម្ងាយ ១១៤គីឡូម៉ែត្រពីភ្នំពេញ។

(ប្រភពរូបភាព៖ sengsakpheara)
ប្រាសាទនគរបាជ័យ៖ ជាកន្លែងវប្បធម៌ និងប្រវត្តិសាស្ត្រ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៧ ចម្ងាយ ២,២គីឡូម៉ែត្រពីខេត្តកំពង់ចាម។ ប្រសាទនេះស្ថិតក្នុងឃុំអំពិលលើ ស្រុកកំពង់សៀម។

(ប្រភពរូបភាព៖ all-free-photos)
កោះប៉ែន៖ កោះប៉ែនជាកន្លែងទេសចរណ៍ដ៏ទាក់ទាញមួយ ក្នុងខេត្តកំពង់ចាម ហើយអ្វីដែលធ្វើឱ្យទេសចរណ៍កាន់តែចាប់អារម្មណ៍នោះ មុនដល់កោះប៉ែននេះ អ្នកដំណើរត្រូវឆ្លងស្ពានឫស្សី ឬគេហៅថា “ប្រដឺស” ដ៏វែងមួយខ្សែ។

(ប្រភពរូបភាព៖ everyday)
ភ្នំហាន់ជ័យ៖ រមណីយដ្ឋាននៅភាគខាងកើតខេត្តកំពង់ចាម និងភាគខាងជើង នៃទន្លេមេគង្គនេះ ស្ថិតនៅភូមិហាន់ជ័យ ឃុំ ហាន់ជ័យ ស្រុកកំពង់សៀម។

(ប្រភពរូបភាព៖ trycambodia)
ទឹកឆា៖ មានទីតាំងនៅឃុំក្រូច ស្រុកព្រៃឈរ និងមានចម្ងាយ២៤គីឡូម៉ែត្រ ពីក្រុងកំពង់ចាម។

(ប្រភពរូបភាព៖ trycambodia)
អត្ថបទ៖ អ៊ុំ សុភក្តិ