-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f
Monday, 22 February 2016 17:22 ដោយៈ សយ សុភាព

ភ្នំពេញ៖ អស់រយៈពេលជិត៧ឆ្នាំហើយ ដែលខ្ញុំបាទ សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើម មិនចង់បញ្ចេញនូវរឿងរ៉ាវដ៏ឈឺចាប់និងអយុត្តិធម៌បំផុតលាក់ទុកចិត្ត ក្នុងសំណុំរឿងជួលផ្ទះស៊ីដាច់របស់ម្តាយមីងខ្ញុំ ឈ្មោះ ម៉ក់ ពៅ ជាស្រ្តីម៉េម៉ាយ កូន០៥ (ស្វាមីស្លាប់ និងជាអតីតមន្រ្តីនគរបាលក្រសួងមហាផ្ទៃ) ដែលរងនូវភាពអយុត្តិធម៌រកទីបំផុតគ្មាន ជាពិសេសនៅពេលទៅចុះអនុវត្តសាលក្រមស្ថាពររបស់តុលាការសាលាដំបូងរាជធានីភ្នំពេញ កាលពីកន្លងទៅ។
ខ្ញុំបាទក្នុងនាមជាអ្នកសារព័ត៌មានមួយរូប នាពេលកន្លងមក ក៏ជាពេលបច្ចុប្បន្ន បានរួមចំណែក ក្នុងការស្វែងរកដំណោះស្រាយដីធ្លី ឱ្យប្រជាពលរដ្ឋរងគ្រោះក្នុងបុព្វហេតុមួយ មិនចង់ឱ្យចង់កម្ពុជា វិលទៅរកសម័យសំឡូត នាចុងទសវត្សរ៍ទី៦០នោះទេ។ រឿងក្តីនេះ កើតចេញអំពើលោភលន់ឥតកេរ្ត៍ខ្មាស និងបំពានច្បាប់រដ្ឋជាធរមាននៃព្រះរាជាណាចក្រកម្ពុជា។ អ្វីមួយខ្ញុំ ចង់លាតត្រដាង នៅពេលនេះ គឺគ្រាន់តែចង់រកយុត្តិធម៌ជូនជនរងគ្រោះ ដែលត្រូវជាម្តាយមីងរបស់ខ្ញុំ ដែលធ្លាប់មានគុណមកលើក្រុមគ្រួសារខ្ញុំបាទ។ មិនតែប៉ុន្តែផ្ទះម្តាយមីងខ្ញុំ គឺខ្ញុំទៅបានលេងញឹកញយកាលនៅពីវ័យក្មេង។
ជាបឋម ខ្ញុំសូមអនុញ្ញាតិជម្រាបជូននូវសារបានរឿងដូចតទៅ៖
សាវតារឿង
-ឈ្មោះ លឹម ហុង នឹង សូត្រ ស្រីយ៉ាង ជាស្វាមី និងភរិយា នៅផ្ទះជាប់គ្នា (មានប័ណ្ណកម្មសិទ្ធិលេខ០២៦៧៩) ជាមួយផ្ទះ អ្នកស្រី ម៉ក់ ពៅ (ផ្ទះលេខ១៦៥អឺ០ ផ្លូវលេខ២១៥ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោករាជធានីភ្នំពេញ) អត់ទាន់មានប័ណ្ណកម្មសិទ្ធិ។ ឈ្មោះ សៅ សុខដែន ភេទប្រុស (ត្រូវជាបងប្អូនថ្លៃរបស់ឈ្មោះ លឹម ហុង និងសូត្រ ស្រីយ៉ា) បានមកជួលផ្ទះអ្នកស្រីម៉ក់ ពៅ ប្រកបអាជីវកម្មលក់ទ្វារសុវត្ថិភាពយីហោ “អប្សរា” ដោយមានកិច្ចសន្យាជួលរយៈពេល២ឆ្នាំ (២០០៧-២០០៩)។ លុះដល់ជិតផុតកំណត់ ឈ្មោះ សៅ សុខដែន មិនបានចុះចេញផ្ទះជួលនោះទេ រហូតដល់កើតមានក្តីប្តឹងផ្តល់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ និងមានសាលក្រមរដ្ឋប្បវេណីលេខ ៤១ (ដ) ចុះថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០១០។ (សូមអានសាលក្រមលេខ៤១ (ដ) ទាំងស្រុង)។
- ពេលចុះអនុវត្តសាលក្រមលើកទី១ ដឹកនាំដោយលោក ព្រះរាជអាជ្ញារង ហ៊ឹង ប៊ុនជា បានត្រឹមតែចុះបង្គ្រប់កិច្ចតែប៉ុណ្ណោះ ដោយសារមន្រ្តីភូមិបាលខណ្ឌទួលគោក ឈ្មោះ លោក ម៉ា សួនតារា និងចៅសង្កាត់ផ្សារដេប៉ូទី១ លោក សាន វណ្ណស៊ី មិនផ្តល់កិច្ចសហការ (សួរអ្វីក៏ អត់ដឹង ដឹងត្រឹមតែពាក្យ “អត់ដឹង”) ហើយក៏លេចមុខ ឈ្មោះ លឹម ហុង និងសូត្រ ស្រីយ៉ា មកបង្ហាញប័ណ្ណកម្មសិទ្ធិរបស់ខ្លួន ចេញឆ្នាំ២០០១ មកក្រុមការងារចុះអនុវត្តសាលក្រម (ប៉ុន្តែធាតុពិតប័ណ្ណកម្មសិទ្ធិនោះ មិនគ្របដណ្តប់លើផ្ទះអ្នកស្រី ម៉ក់ ពៅ នោះទេ។ នេះបើផ្អែកតាមមន្រ្តីសុរិយោដីរាជធានីភ្នំពេញ) ដោយអះអាងបានថា ផ្ទះអ្នកស្រី ម៉ក់ ពៅ ត្រូវឈូសឆាយអស់ហើយ ដូចគ្នាទៅការឆ្លើយបំភ្លឺរបស់ ឈ្មោះ សាន វណ្ណស៊ី ចៅសង្កាត់ផ្សារដេប៉ូទីទី១ ដែរប៉ុន្តែចម្លើយទាំងនេះ ត្រូវបានតុលាការច្រានចោលទាំងស្រុង។
-ពេលអនុវត្តសាលក្រមលើកទី២ ដឹកនាំដោយលោកព្រះរាជអាជ្ញារង គឺ វណ្ណារ៉ា ក៏បានត្រឹមតែបង្រ្គប់កិច្ចដូចលើកទី១ដែរ។
-ដោយសារអនុវត្តសាលក្រមមួយលើកជាពីរលើកមិនបានសំរេច ទើបនៅថ្ងៃ៣១ ខែធ្នូ ឆ្នាំ ២០១៤ អ្នកស្រី ម៉ក់ ពៅ ក៏បានសម្រេចប្តឹងពីឈ្មោះ៖ ១- សៅ សុខដែន, ២-អ៊ុំ ស៊ីផាត មេភូមិទី១០ សង្កាត់ផ្សារដេប៉ូទី១, ៣- ឈ្មោះ សាន វណ្ណស៊ី ជាចៅសង្កាត់ផ្សារដេប៉ូទី១, ៤-ឈ្មោះ ម៉ា សួនតារា ជាអនុប្រធានការិយាល័យដ.ន.ដ.ភ ខណ្ឌទួលគោក, ៥-ឈ្មោះ សេង រតនៈ អតីអភិបាលខណ្ឌទទួលគោក និងទី៦-គូកន។ អ្នកស្រី ក៏បានប្តឹងបន្ថែមនៅថ្ងៃទី ៣ ខែមីនា ឆ្នាំ២០១៥ នូវឈ្មោះ ១-ឈ្មោះ លឹម ហុង និងសូត្រ ស្រីយ៉ា ២-ឈ្មោះ សៅ សុខដែន និងគូកន ពីបទ ប្រើអំពើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត និងផ្សំគំនិតក្នុងអំពើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត។
-នាពេលនេះ សំណុំរឿងចុះអនុវត្តសាលក្រម ធ្លាក់ទៅកណ្តាប់ដៃរបស់លោកព្រះរាជអាជ្ញាធររង ហ៊ឹង ប៊ុនថន ជាអ្នកទទួលខុសត្រូវម្តង។
ដោយសារមានពាក្យបណ្តឹងមន្រ្តីពាក់ព័ន្ធដូចមានរាយឈ្មោះខាងលើ ទើបធ្វើឱ្យអតីតចៅសង្កាត់ផ្សារដេប៉ូទី១ បានមកពឹងពាក់លោក ឯក ឃុនឌឿន អភិបាលខណ្ឌទួលគោកបច្ចុប្បន្នឱ្យសុំការសម្របសម្រួលក្រៅប្រព័ន្ធតុលាការ។ ពោលគឺនៅថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០១៥ អភិបាលខណ្ឌទួលគោក លោក ឯក ឃុនឌឿន បានទូរស័ព្ទមករូបខ្ញុំ ឱ្យសុំជួបចរចាក្រៅប្រព័ន្ធតុលាការ ដើម្បីសម្របសម្រួលបញ្ចប់បញ្ហា។ ខ្ញុំបានទទួលយកសំណើរនោះ ប៉ុន្តែសុំឱ្យមានការជួបគ្នាដោយមានធ្វើកំណត់ហេតុត្រឹមត្រូវ និងច្បាស់លាស់ ដើម្បីធ្វើជាភស្តុតាង និងស្នើឱ្យអតីតចៅសង្កាត់ផ្សារដេប៉ូទី១ ទទួលស្គាល់នូវលិខិតស្នាមរបស់ខ្លួន ដែលចុះហត្ថលេខាលើឯកសារនានា ដែលពាក់ព័ន្ធនឹងផ្ទះរបស់អ្នកស្រី ម៉ក់ ពៅ ដើម្បីឈានទៅរកការកំណត់អត្តសញ្ញាណផ្ទះនោះ ជាមុនសិន។ លោក ឯក ឃុនឌឿន អភិបាលខណ្ឌទួលគោក ក៏បានអះអាងផងដែរថា នៅម្តុំនោះ អត់មានការឈូសឆាយធ្វើផ្លូវណាមួយនោះទេ។
-ប្រភពព័ត៌មានគួរឱ្យទុកចិត្ត បានឱ្យខ្ញុំដឹងថា មន្ទីររៀបចំដែនដីនគរូបនីយកម្មនិងសំណង់ បានបង្កកសំណើសុំធ្វើបណ្ណកម្មសិទ្ធិលើផ្ទះលេខ១៦៥អឺ០របស់អ្នកស្រីម៉ក់ពៅ ដែលស្នើឡើងដោយឈ្មោះ លឹម ហុង និង សូត្រស្រីយ៉ា ក្នុងឆ្នាំ ២០១២ ដោយមន្ទីរចាត់ទុកសំណើនោះថា មិនអាចទៅរួចដោយសារមានជាប់ក្តីនៅតុលាការ។ មន្រ្តីរូបនោះ បានបញ្ជាក់ថា ប័ណ្ណកម្មសិទ្ធិលេខ០២៦៧៩របស់ឈ្មោះ លឹម ហុង និង សូត្រ ស្រីយ៉ា មិនគ្របដណ្តបលើផ្ទះអ្នកស្រី ម៉ក់ ពៅ នោះទេ ហើយសំណុំរឿងឯកសារត្រូវបានរក្សាទុក ក្នុងកន្លែងសុវត្ថិភាពនិងដាក់សឺមីពណ៌ក្រហម ដើម្បីជាសញ្ញាណបញ្ជាក់ថា “សំណុំរឿងមានក្តីក្តាំនៅតុលាការ”។
ប្រសិនផ្ទះអ្នកស្រី ម៉ក់ ពៅ ពិតជាត្រូវឈូសឆាយមែន ហេតុម្តេចក៏ឈ្មោះ សៅ សុខដែន បង់លុយថ្លៃឈ្នួល៧០០ដុល្លារក្នុងមួយខែ ឱ្យអ្នកស្រីម៉ក់ ពៅ។ តើឈ្មោះ សៅ សុខដែន ពិតជាល្ងង់ដល់ថ្នាក់បង់ថ្លៃឈ្នួលផ្ទះ ឱ្យគេទទេៗ ដោយពុំមានទីតាំងដែររឺក៏អ្វី? ហើយបើឈ្មោះ លឹម ហុង និង សូត្រ ស្រីយ៉ា ពិតជាម្ចាស់ផ្ទះលេខ១៦៥អឺ០នោះមែន ហេតុដូចម្តេច ក៏ចាំបាច់មានលិខិតស្នើសុំធ្វើប័ណ្ណកាន់កាប់ផ្ទះលេខ១៦៥អឺ០នោះធ្វើអ្វី?
សេចក្តីសន្និដ្ឋាន
តាមរយៈការតាមដាននិងអង្កេតផ្ទាល់ ក្នុងសំណុំរឿងជួលផ្ទះស៊ីដាច់នេះនេះ ខ្ញុំអាចធ្វើការសន្និដ្ឋាន បានថា ១-មានការឃុបឃិតជាប្រព័ន្ធ ក្នុងចំណោមមន្រ្តីមូលដ្ឋានខ្លះ ដែលពាក់ព័ន្ធក្នុងរឿងនេះ ជាពិសេសលោក សាន វណ្ណស៊ី  អតីតចៅសង្កាត់ផ្សារដេប៉ូទី១ លោក អ៊ុំ ស៊ីផាត មេភូមិទី១០ សង្កាត់ផ្សារដេប៉ូទី១ លោក ម៉ា សួនតារា ជាអនុប្រធានការិយាល័យដ.ន.ដ.ភ ខណ្ឌទួលគោក។ ២-ពេលចុះអនុវត្តសាលក្រមលើកក្រោយ ត្រូវបានយកប័ណ្ណកម្មសិទ្ធិរបស់ឈ្មោះ លឹម ហុង និងសូត្រ ស្រីយ៉ា មកផ្ទៀងផ្ទាត់មើលថា តើផ្ទះនោះមានទំហំប៉ុន្មាន (ទទឹងប៉ុន្មាន) ព្រោះបច្ចុប្បន្នផ្ទះ របស់ឈ្មោះលឹម ហុង និងសូត្រ ស្រីយ៉ា រីកទទឹងខុសប្រក្រតី បើខុសពីប្រក្រតី តើទទឹងនោះ បានមកពីណា?។ ៣- ចាំបាច់ត្រូវឱ្យមានការប្តឹងពីភាពមិនប្រក្រតីមួយចំនួន ចំពោះមន្រ្តីពាក់ព័ន្ធនឹងក្នុងពាក្យបណ្តឹង ទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីបង្ហាញជាក់ច្បាស់ ពីការស៊ីញ៉េនឹងដៃ លប់នឹងជើង ដែលជាហេតុធ្វើឱ្យប៉ះពាល់ដល់ជំនឿទុកចិត្តពីប្រជាពលរដ្ឋមកលើអាជ្ញាធរ ដែលជាម៉ែជាឪ និងអាណាព្យាបាល។
ឆ្លៀតឱកាសនេះ ខ្ញុំបាទ សយ សុភាព ក៏សូមថ្លែងអំណរគុណដល់មន្រ្តីពាក់ព័ន្ធដទៃ ដែលបានខិតខំបំពេញភារកិច្ចរបស់ខ្លួន បានយ៉ាងខ្ជាប់ខ្ជួនជាពិសេស មន្រ្តីនៅមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់រាជធានីភ្នំពេញ ដែលបានបង្កកសំណើសុំធ្វើប័ណ្ណកម្មសិទ្ធិរបស់ឈ្មោះ លឹម ហុង និងសូត្រ ស្រីយ៉ា ចុះឆ្នាំ ២០១២ និងតុលាការសាលាដំបូងរាជធានីភ្នំពេញ ដែលបានផ្តល់យុតិ្តធម៌ប្រកបដោយសុភវិនិច្ឆ័យ តាមរយៈសាលក្រមលេខ ៤១ “ដ” ចុះថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ១០១០។
ខ្ញុំមានជំនឿយ៉ាងមុតមាំថា យុត្តិធម៌សម្រាប់ជនគ្រោះ ពិតជាមាន ហើយជនទាំងឡាយដែលដឹងច្បាប់លើ្មសច្បាប់ ហើយខ្លួនជាមន្រ្តីអនុវត្តច្បាប់ទៀតនោះ នឹងទទួលទោសតាមច្បាប់ជាធរមាន។ សូមមើលគំរូ លោក ហ៊ី ណារិន អតីតអធិការនគរបាលខណ្ឌមានជ័យ ដែលត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយរបស់លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ចោទប្រកាន់ទាក់ទងនឹងអំពើពុករលួយ៕

More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code