-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f

លោក ថាក់ស៊ីន ស៊ីនណាវ៉ាត់ ថាផែនទីបង្ហាញ ផ្លូវបោះឆ្នោតថៃ គ្មានភាពប្រាកដនិយម

E-mailPrintPDF
បាងកក៖ អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៊ីន ស៊ីនណាវ៉ាត់ បានឆ្លងកាត់ការផ្លាស់ប្ដូរ ប្រឆាំងនឹងរបបយោធា ដោយអំពាវនាវ ឲ្យមានជំនួបចរចា និងនិយាយថា ផែនទីបង្ហាញផ្លូវ នៃការបោះឆ្នោត របស់រដ្ឋាភិបាល ថ្ងៃបច្ចុប្បន្ន “គ្មានភាពប្រាកដនិយម”។
ទីភ្នាក់ងារសារព័ត៌មាន ថៃបាងកកប៉ុស្ដិ៍ ចេញផ្សាយថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៦ នេះបន្ដទៀតថា លោក ថាក់ស៊ីន ដែលបាននីរទេស ខ្លួនចេញពីប្រទេស បានផ្ដល់បទសម្ភាសន៍ ជាមួយនឹងភ្នាក់ងារកាសែត The Financial Times និង The Wall Street Journal ពីប្រទេសសិង្ហបុរី កាលពីថ្ងៃអាទិត្យ ម្សិលមិញនេះ លោកបានចាកចេញ ពីប្រទេសថៃ ពិតជាយូរខ្លាំងណាស់។
លោកនិយាយថា “ខ្ញុំបានធ្វើអស់ហើយដូចជា សុំឲ្យមានការជជែក និងពិភាក្សា”។ លោកបានបន្ថែមទៀតថា លោកមិនមានដាក់លក្ខណ្ឌ អ្វីលើកិច្ចចរចានោះទេ។ លោកថ្លែងប្រាប់ សារព័ត៌មាន The Wall Street Journal ថាគម្រោងបោះឆ្នោតជាតិ គឺពិតជាបានបង្ហាញពី ភាពមិនប្រាកដនិយម ដែលធ្វើឲ្យពិភពលោក ឃើញថា កំពុងវិលទៅរក លទ្ធិប្រជាធិបតេយ្យវិញនោះទេ។
ប៉ុន្ដែអ្នកនាំពាក្យក្រុមប្រឹក្សាជាតិ សម្រាប់សន្ដិភាព និងសណ្ដាប់ធ្នាប់ថៃ ហៅកាត់ថា NCPO បានឲ្យដឹងថា ចលនារបស់លោកថាក់ស៊ីន និងប្អូនស្រីយីងឡាក់បាន បង្ហាញថា ពួកគេកំពុងព្យាយាម ស្ដារឡើងវិញនូវ ឥទ្ធិពលរបស់ពួកគេ នៅក្នុងវិស័យនយោបាយថៃ ទៅវិញ។
ប្រភពដដែលបានបញ្ជាក់ទៀតថា នាយករដ្ឋមន្រ្តីថៃលោក ប្រយុទ្ធ ចាន់អ៊ូឆា នឹងមិនព្រមទទួល សំណើរកិច្ចពិភាក្សា នោះទេ ថែមទាំងឲ្យលោក ថាក់ស៊ីន វិលត្រឡប់មកកាន់ ប្រទេសថៃ វិញដើម្បីចូលខ្លួន ឲ្យតុលាការកាត់ទោសពីបទ បង្កជម្លោះរបស់លោកទៀតផង៕
More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code