Gareth Bale តារា​ឆ្នើម​ក្រុម​ Real Madrid ​​បាន​ជួល​​កោះ​មួយ​ដាច់​​ម្នាក់​ឯង​​ តម្លៃ​ជាង​៥០​ម៉ឺន​ដុល្លារ ដើម្បី​សុំ​មិត្ត​ស្រី​ ​​Emma Rhys-Jones រៀបការ​ កាល​ពី​ពាក់​កណ្ដាល​ខែ​មុន។ នេះ​បើ​តាម​សារព័ត៌មាន​អេស្ប៉ាញ​មួយ​ បាន​ចុះ​ផ្សាយ។

Real Madrid CF v Real Betis Balompie - La Liga
Gareth Bale តារា​ឆ្នើម​ក្រុម​ Real Madrid

បើ​តាម​ AS ​បាន​ឲ្យ​ដឹង​ថា Super Star ​ដែល​ជួយ​ឲ្យ​ Real ឈ្នះ​ UEFA Champions League រដូវ​កាល​មុន​ និង​ជួយ​ក្រុម​ជម្រើស​ជាតិ​វែល​​ ឡើង​ដល់​ Semi-Final ​នៅ​ពាន​ Euro 2016 ​​រូប​នេះ​ បាន​ជួល​​កោះ​មួយ​​ឈ្មោះ​ថា Illa de Tagomago ​មាន​ទីតាំង​​​​នៅ​ជិត​កោះ Ibiza ​ក្នុង​សមុទ្រ​មេឌីទែរ៉ាណេ​ ​នូវ​តម្លៃ​ ​៤៥​ម៉ឺន​អឺរ៉ូ (ជាង​៥០​ម៉ឺន​ដុល្លារ) រយៈពេល​១​សប្ដាហ៍​ ដើម្បី​សុំ​មិត្ត​ស្រី​រៀបការ​​ ក្នុង​ពិធី​​ខួប​កំណើត​២៧​ឆ្នាំ​របស់​គេ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កក្កដា។

BN_LuxuryIslandToRent_01.jpg
កោះ Illa de Tagomago

5

EXCLUSIVE ALL ROUNDER ***MINIMUM FEE £500 APPLIES***NO BYLINE*** Gareth Bale is seen on holiday in Spain with his wife Emma and their daughter Violet Alba.
Bale ជាមួយ​ប្រពន្ធ និង​កូន​ស្រី​

Bale ​និង​មិត្ត​ស្រី Rhys-Jones ​ស្រលាញ់​គ្នា​តាំង​ពី​នៅ​​រៀន​មក​ម្ល៉េះ ​ខណៈ​ដែល​អ្នក​ទាំង​ពីរ​បាន​រស់​នៅ​ជាមួយ​គ្នា​ច្រើន​ឆ្នាំ​មក​ហើយ​ និង​មាន​កូន​ស្រី​មួយ​ឈ្មោះ​ថា Alba។ គូ​ស្នេហ៍​ស្មោះ​ស្ម័គ្រ​មួយ​គូ​នេះ​ បាន​ព្រម​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​គ្នា កាល​ខែ​មុន។


តម្លៃ​ជួល​កោះ​ខាង​លើ​នេះ​ មិន​ច្រើន​សម្រាប់​ Bale នោះ​ទេ ព្រោះ​ខ្សែ​បម្រើ​ស្លាប​​វ័យ​​២៧​ឆ្នាំ​រូប​នេះ​ ​ទើប​បាន​ទទួល​ប្រាក់​លើក​ទឹក​ចិត្ត​៦០​ម៉ឺន​អឺរ៉ូ បន្ទាប់​ពី​ជួយ​ឲ្យ​​ក្រុម​ស្ដេច​ស ឈ្នះ​ពាន​ UEFA Champions League រដូវ​កាល​មុន​ ​​និង​មាន​ប្រាក់​ឈ្នួល​ ២៩០០០០ផោន (ជាង​៣៨​ម៉ឺន​ដុល្លារ) ​ក្នុង​១​សប្ដាហ៍​នៅ​ក្រុម​ Real Madrid ផង​ដែរ៕

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ AShttp://news.sabay.com.kh/article/788888#pk_campaign=fb#pk_kwd=788888