ការស្លាប់និស្សិតពេទ្យឆ្នាំទី៥ម្នាក់ នៅក្នុងថ្លុកឈាម ស្ថិតនៅភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ នារសៀលថ្ងៃទី៦ ខែកក្កដា ដែលដំបូងឡើយ ត្រូវបានសមត្ថកិច្ចសង្ស័យថា ជាករណីឃាតកម្មនោះ ឥឡូវនេះបានរកឃើញមូលហេតុពិតប្រាកដហើយ។
ក្រោយការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ និងតាមជំនាញរបស់សមត្ថកិច្ច រួមនឹងភស្តុតាងមួយចំនួនផងនោះ លោកយឹម សារ៉ាន់ អធិការនគរបាល ខណ្ឌពោធិសែនជ័យ បានបញ្ជាក់ថា ជាករណីអត្តឃាត ដោយជនរងគ្រោះ អារកសម្លាប់ខ្លួនឯង មិនជាប់ពាក់ព័ន្ធនឹងរឿងឃាតកម្មទេ។ សមត្ថកិច្ចក៏បានរកឃើញផងដែរ នូវលិខិតចំនួន២ទំព័រកន្លះ ដែលជនរងគ្រោះបានបន្សល់ទុក។ ខ្លឹមសារក្នុងលិខិតនោះ ជនរងគ្រោះបានសរសេររៀបរាប់ ពីក្តីស្រលាញ់ចំពោះក្រុមគ្រួសារ និងការសុំអភ័យទោស ចំពោះការគិតខ្លីរបស់ខ្លួន។
អ្វីដែលជារឿងគួរឲ្យរន្ធត់ នៅក្នុងលិខិតនោះគឺជនរងគ្រោះបានសរសេរថា “ខ្ញុំមានបញ្ហាដែលខ្ញុំ មិនអាចរស់នៅបាន ដោយវាបានកើតមកលើរូបកូនហើយ ពេលដែលរូបកូនចុះស្តា កូនបានចាក់ថ្នាំ អ្នកជម្ងឺ ដែលគាត់កើតអេដស៍ ឥឡូវខ្ញុំបានមុតម្ជុលហើយ ខ្ញុំដឹងច្បាស់ហើយ ខ្ញុំមិនចង់នៅឲ្យអ្នកម្តាយ ចំណាយលុយមកើរូបកូនទៀតទេ.......។”
សូមបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ កែវ វុទ្ធី អាយុ២៥ឆ្នាំ ជានិស្សិតពេទ្យឆ្នាំទី៥៕ដោយៈសៅ វិសាល

ប្រភពពី vayofm.com