-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f

ប៉ាង សុខឿន - Khmer Sovannaphumi
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយវាយប្រហារអភិបាលខេត្តបាត់ដំបង (សុទ្ធតែជាពួកមន្រ្តីអត់បានការ និងបំពានច្បាប់ដូចគ្នា)
....................
ដោយ អូន ភាព | ថ្ងៃច័ន្ ទី 4 ខែកក្កដា ឆ្នាំ2016
លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានរិះគន់យ៉ាងខ្លាំងទៅលើអភិបាលខេត្តបាត់ដំបងលោក ចាន់ សុផល កាលពីថ្ងៃអាទិត្យ ដោយសារតែបដិសេធមិនឲ្យអង្គភាពរបស់លោកស៊ើបអង្កេតអភិបាលស្រុកម្នាក់ពីបទកេងប្រវ័ញ្ចយកប្រាក់រដ្ឋរាប់ពាន់ដុល្លារ។
លោក សុផល បានមានប្រសាសន៍កាលពីព្រឹកថា លោកនឹងមើលខុសត្រូវផ្ទាល់ចំពោះលោក គង់ លី អភិបាលស្រុកថ្មគោល ទាក់ទិននឹងការចោទថាកេបកេងប្រាក់មួយចំនួននៃថវិកា៧០លានរៀល (១៧.៥០០ដុល្លារ) ដែលទុកសម្រាប់សាងសង់ផ្លូវពីរខ្សែ ហើយមិនបានបញ្ជូនករណីនេះទៅអង្គភាពប្រឆាំងអំពើពុករលួយទេ។
លោក សុផលបាននិយាយថា “ខ្ញុំបានបញ្ជាឲ្យមន្ត្រីគ្រប់គ្រងខេត្តយើង…ស៊ើបអង្កេតហើយ។ យើងនឹងបញ្ជូនរបាយការណ៍ទៅអង្គភាពប្រឆាំងអំពើពុករលួយ ព្រោះថ្នាក់ខេត្តយើងអាចដោះស្រាយបញ្ហានេះបាន”។
លោកអភិបាលខេត្តបាននិយាយបន្តថា “ក្នុងករណីដែលយើងរកឃើញថាលោក លី មានកំហុស យើងនឹងឲ្យគាត់សងវិញ ហើយអប់រំគាត់កុំឲ្យធ្វើខុសទៀត”។
លោក យ៉ិនទៀង បានមានប្រសាសន៍ថា លោក សុផលធ្វើហួសព្រំដែនរបស់លោក។
លោកបាននិយាយថា “ជាអភិបាលខេត្តមិនមានសិទ្ធិស៊ើបអង្កេត ឬសម្រុះសម្រួលករណីពុករលួយបានទេ ព្រោះបទល្មើសគឺជាបទល្មើសឧក្រិដ្ឋ ដូច្នេះគេត្រូវតែបញ្ជូនរបាយការណ៍ទៅអង្គភាពប្រឆាំងអំពើពុករលួយទៅតាមច្បាប់”។
លោកបាននិយាយបន្ថែមថា “អភិបាលខេត្តមិនអាចបញ្ចប់ករណីពុករលួយបានទេ។ ទោះបីជាអភិបាលស្រុកសងប្រាក់វិញក៏ដោយ ក៏គាត់មិនអាចរួចពីសំណាញ់ច្បាប់បានដែរ”។
ទាក់ទងបន្ទាប់ពីការរិះគន់របស់លោក យ៉ិនទៀង លោក សុផល បាននិយាយថាលោកមិនព្រួយបារម្ភទេ។
អភិបាលខេត្តរូបនេះបាននិយាយថា “ខ្ញុំមិនខ្វល់ថា អង្គភាពប្រឆាំងអំពើពុករលួយនិយាយអ្វីទេ ស្រេចតែគេទៅចុះ។ ប៉ុន្តែអភិបាលស្រុកគឺជាមន្ត្រីរបស់ខ្ញុំ ហើយខ្ញុំជាមេ ដូច្នេះខ្ញុំអាចប្រើតំណែងរបស់ខ្ញុំជាអភិបាលខេត្ត ដើម្បីដោះស្រាយបញ្ហានេះ”។
ការអះអាងថាពុករលួយបានធ្វើឡើងនៅក្នុងខិត្តបណ្ណដែលគេបាចចោលក្នុងក្រុងបាត់ដំបងកាលពីពីរបីថ្ងៃមុន ដោយនិយាយថាលោក លី ” កិបកេងថវិការដ្ឋសម្រាប់ស៊ីផឹកជាមួយបក្ខពួកខ្លួន”។
ខិត្តបណ្ណនិយាយថា សម្រាប់ផ្លូវមួយខ្សែ លោក លីបានឃុបឃិតជាមួយក្រុមហ៊ុនសំណង់មិត្តភាពមួយ ដើម្បីផ្តល់ឲ្យពួកគេនូវកុងត្រាមានទឹកប្រាក់៥៥លានរៀល (១៣.៧៥០ដុល្លារ) ដោយគ្មានដំណើរការដេញថ្លៃ ឬការត្រួតពិនិត្យពីមន្ត្រីផ្សេងទៀតទេ ដោយបញ្ជាក់ថាមានប្រាក់សគុណច្រើនណាស់។
ខិត្តបណ្ណនិយាយថា ក្នុងករណីផ្សេងទៀត មានប្រាក់ចំនួន១៥លានរៀល (ប្រហែល៣.៧៥០ដុល្លារ) ទុកសម្រាប់ ការសាងសង់ផ្លូវតូចមួយដែលកសាងមិនទាន់ចប់នៅឡើយ។
លោក លីបានបដិសេធកាលពីថ្ងៃអាទិត្យថា លោកមិនបានទទួលផលប្រយោជន៍ពីកុងត្រាណាមួយទេ។
លោក លីបាននិយាយថា “ខ្ញុំមិនបានប្រព្រឹត្តអំពើពុករលួយដូចការចោទរបស់ជនអនាមិកទេ។គេគ្រាន់តែចង់បំផ្លាញកេរ្តិ៍ឈ្មោះរបស់ខ្ញុំប៉ុណ្ណោះ។ ខ្ញុំជាអ្នកក្រ ហើយជិះម៉ូតូទៅធ្វើការរាល់ថ្ងៃ។ ខ្ញុំសូមស្វាគមន៍ការស៊ើបអង្កេតនេះ”៕
ប្រភព៖http://www.cambodiadailykhmer.com/32718
More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code