-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f


ល្បិចកលពិសពលដដែលៗគឺបង្កើតឡើងខ្លួនឯង ដើម្បីទម្លាក់កំហុសដាក់អ្នកដ៏ទៃ
--------------------


លោក ហ៊ុន សែន ចោទអ្នកប្លន់គេហទំព័ររបស់លោកថាជាក្រុមប្រឆាំង
ដោយ ប្រាជ្ញ ចេវ 2016-05-07 RFA
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចោទប្រកាន់អ្នកលួចចូលទៅវាយលុក ឬ ហេគ (Hack) ក្នុងគេហទំព័ររបស់លោកថា ជាចោរដែលប្លន់គេហទំព័រ និងថាជាក្រុមប្រឆាំង។ ប៉ុន្តែអ្នកឃ្លាំមើលការងារសង្គមថា ការចោទប្រកាន់របស់លោក ហ៊ុន សែន ដើរលឿនហួសការងារសមត្ថកិច្ច ខណៈសមត្ថកិច្ចមិនទាន់បង្ហាញអត្តសញ្ញាណក្រុមប្រព្រឹត្ត។
ភ្លាមៗក្រោយក្រុមចោរប្លន់ (Hacker) គេហទំព័រ (Website) របស់លោក ហ៊ុន សែនwww.samdechhunsen.gov.kh ម៉ោងជាង ៤ព្រឹក ថ្ងៃទី៧ ខែឧសភា លោកនាយករដ្ឋមន្ត្រីឲ្យដឹងថា ពេលនេះ ក្រុមជំនាញស្រាវជ្រាវឧក្រិដ្ឋកម្មព័ត៌មានវិទ្យារបស់រាជរដ្ឋាភិបាលកំពុងស្រាវជ្រាវរកប្រភពជនល្មើស ដើម្បីយកមកផ្ដន្ទាទោសតាមច្បាប់។
លោក ហ៊ុន សែន បានចេញសេចក្ដីថ្លែងការណ៍មួយប្រាប់សាធារណជនថា ទិន្នន័យមួយចំនួនធំក្នុងនៅក្នុងវ៉ឹបសាយ ត្រូវបាត់បង់ក្រោយក្រុមចោរប្លន់។ លោកឲ្យដឹងទៀតថា ក្រុមចោរបានលួចប្ដូររូបភាព និងបានលួចប្ដូរដាក់សារសំឡេងជាភាសាខ្មែរតាមបែប HACKER។ ប៉ុន្តែទោះយ៉ាងណាក្តី គេហទំព័ររបស់លោក ហ៊ុន សែន ដែលមានដាក់រូបថតលោកមួយសន្លឹកអមដោយរូបវិមានសន្តិភាពនៅពីក្រោយ រូបភាពក្រុមគ្រួសារ និងសកម្មភាពការងារ ព្រមទាំងការបង្ហាញប្រវត្តិលោក ហ៊ុន សែន បណ្ណាល័យ ស្នាដៃនិពន្ធ វិនិយោគនៅកម្ពុជា ជាដើមនោះ បានវិលត្រឡប់មកជាធម្មតាវិញហើយ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ សុំមិនអត្ថាធិប្បាយលើរឿងនេះទេ ដោយលោកបញ្ជាក់ថា សំណុំរឿងនេះមិនមែនជាជំនាញរបស់លោក។
នាយកប្រតិបត្តិនៃសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ANSA) លោក សន ជ័យ យល់ថា នេះជាសញ្ញាបញ្ជាក់ថា គេហទំព័ររបស់ស្ថាប័នរដ្ឋផ្សេងទៀត ឬរបស់មន្ត្រីធំផ្សេងៗទៀត ប្រឈមហានិភ័យខ្ពស់ដោយការយាយីរបស់ចោរប្លន់វ៉ឹបសាយ។ មន្ត្រីសង្គមស៊ីវិលរូបនេះ មើលឃើញយុត្តិធម៌សង្គមនៅកម្ពុជា មិនបានផ្ដល់ឲ្យបានស្មើគ្នារវាងប្រមុខគណបក្សប្រឆាំង និងប្រមុខរដ្ឋាភិបាលឡើយ។ លោកថា ករណីខ្សែអាត់សំឡេងដែលគេសង្ស័យថា ជាសំឡេងលោក កឹម សុខា ដែលគេបង្ហោះពេញបណ្ដេញសង្គម និងប្រព័ន្ធផ្សព្វផ្សាយ មិនឃើញសមត្ថកិច្ចចាត់វិធានការអ្នកទម្លាយសំឡេងនេះទេ៖ «ខ្ញុំថាប្រសិនជាអាជ្ញាធរសកម្មការងារនៅក្នុងការស្វែងរកក្រុមវាយប្រហារគេហទំព័រលោកនាយករដ្ឋមន្ត្រី ការលេចធ្លាយខ្សែអាត់សំឡេងដែលគេសង្ស័យថាសំឡេងលោក កឹម សុខា នោះ ក៏ត្រូវស្វែងរកដែរ»។
ទាក់ទងការចោទប្រកាន់របស់លោក ហ៊ុន សែន ថាចោរប្លន់គេហទំព័ររបស់លោកជាក្រុមប្រឆាំងនោះ នាយកប្រតិបត្តិនៃសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ ស្នើទៅលោក ហ៊ុន សែន រង់ចាំមើលសមត្ថកិច្ចបង្ហាញមុខជនប្រព្រឹត្តសិន មុនលោកធ្វើការចោទប្រកាន់បែបនេះ។
ចំណែកលោក ហ៊ុន សែន ដែលរងការវាយប្រហារពីក្រុម HACKER ចោទប្រកាន់ថា នេះជាបទឧក្រិដ្ឋផ្នែកព័ត៌មានវិទ្យា ដែលទង្វើនេះបានបំផ្លាញកិត្តិយស និងបង្កការរំខានដល់លោក។ ភ្ជាប់ជាមួយរឿងនេះ សង្គមស៊ីវិលស្នើទៅសមត្ថកិច្ចស្រាវជ្រាវរកជនដែលទម្លាយខ្សែអាត់សំឡេងសន្ទនារបស់លោក កឹម សុខា យកមកផ្ដន្ទាទោសផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code