-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f
បើយោងតាម​ស្ថាប័នព័ត៌មានពិភពលោក Reporters Without Borders កម្ពុជា​បាន​ជាប់​ជា​ប្រទេស មាន​សេរីភាព​សារព័ត៌មាន​​ខ្លាំង​ជាង​គេ បើ​ធៀប​នឹង​ប្រទេស​អាស៊ាន​ ៩ ផ្សេង​ទៀត។

លោក ឆាយ សុផល សមាជិក​គណៈនាយក​ក្លឹប​អ្នកកាសែតកម្ពុជា ថ្លែង​នៅ​ក្នុង​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក ២០១៦ ថា ស្ថាប័នព័ត៌មាន​ដែល​មាន​មូលដ្ឋាន​នៅ​បារីសនេះ បាន​​​វាយ​តម្លៃ​​លើ​ការ​រំលោភបំពានលើ​អ្នកកាសែត និង​សិទ្ធិ​សេរីភាព​ក្នុង​ការ​ផ្ដល់​ព័ត៌មាន ដែល​ចំណាត់​ថ្នាក់​នេះ​តាម​ពី​ក្រោយ​ដោយ ​ឥណ្ឌូណេស៊ី ថៃ ជាដើម។

World Press Freedom 2016-01

មិនតែ​ប៉ុណ្ណោះ​ លោក​​បាន​បន្ថែម​ថា សេរីភាព​សារព័ត៌មាន​កម្ពុជា ក៏​ល្អ​ជាង​ប្រទេស​​​នៅ​អាស៊ី​ខាងត្បូង​ ដូចជា​​ បង់ក្លាដេស ឥណ្ឌា ប៉ាគីស្ថាន និង ស្រីលង្កា ហើយ​ក៏​ល្អ​ជាង រុស្ស៊ី និង​ចិន​ដែរ។

តាម​តួលេខ​ចុងក្រោយ កម្ពុជា មាន​ស្ថានីយ​ទូរទស្សន៍ ១៧ វិទ្យុជិត ២០០ ស្ថាប័នព័ត៌មាន​បោះពុម្ពខ្ទង់ ៥០០ និង វិបសាយរាប់​ម៉ឺន​។ នេះ​បើ​យោង​តាម​សម្ដី​របស់​លោក កៃ គឹមសុង និពន្ធនាយក​កាសែត​ភ្នំពេញប៉ុស្ដិ៍។

ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក ២០១៦ ក្រោមប្រធានបទ «សិទ្ធិ​ទទួល​បាន​ព័ត៌មាន ជា​សិទ្ធិ​របស់​អ្នក​» នៅ​សណ្ឋាគារ កាំបូឌីយ៉ាណា​ព្រឹកមិញ​ មាន​ការ​ចូល​រួម​ពី ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន អង្គការ UNESCO អង្គការ OHCHR ក្លឹបអ្នកកាសែតកម្ពុជា ស្ថាប័ន​សារព័ត៌មាន​ធំៗ និង​អ្នក​កាសែត​ខ្មែរ​ បរទេស​ជាច្រើន។

ទិវា​នេះ​ធ្វើ​ឡើង​នៅ​ខែ​ឧសភា​ជា​រៀងរាល់​ឆ្នាំ ដើម្បី​លើក​ស្ទួយ​សេរីភាព​សារព័ត៌មាន វាយ​តម្លៃ​កម្រិត​សារព័ត៌មាន ការពារ​ស្ថាប័ន​ព័ត៌មាន​ពី​ការ​វាយប្រហារ និង​ជា​ឱកាស​រំលឹក​ដល់​អ្នកសារព័ត៌មាន ដែល​បាន​ស្លាប់​ក្នុង​បុព្វហេតុ​អាជីព​របស់​ខ្លួន៕

World Press Freedom 2016-03

World Press Freedom 2016-02



អត្ថបទ៖ អ៊ុំ សុភក្តិ
More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code