ពាមក្រសោបជាដែនជម្រកសត្វព្រៃមួយកន្លែង នៅឯជ្រុងម្ខាងនៃឆ្នេរសមុទ្រកោះកុង ប្រទេសកម្ពុជា ដែលមាន ព្រៃកោងកាង ដ៏ស្អាតអស្ចារ្យជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ លាតសន្ធឹងនៅលើផ្ទៃដីជាង២ម៉ឺនហិកតា។ ដើមកោងកាង កំពុងតែចិញ្ចឹម ជិវិតមច្ឆាជាតិរាប់លានមានក្តាម ខ្យង និងត្រីជាច្រើនប្រភេទ ហើយវាជាឆ្នាំងបាយរបស់ប្រជាជនជាង៤០០គ្រួសារ ដែលកំពុងតែពឹងអាស្រ័យលើធនធានធម្មជាតិទាំងនេះ។ ព្រៃកោងកាងកំពុង ផ្តល់នូវទ្រព្យសម្បត្តិមហាសាលដល់មនុស្ស និងសត្វ បន្តពីមួយជំនាន់ទៅមួយជំនាន់ ហើយវាក៏ត្រូវពឹងអាស្រ័យលើខ្សាច់ ភក់ដើម្បីចាក់រឹសឲ្យបានគង់វង្ស។ កន្លែងដ៏វិសេសនេះត្រូវបានសាឡង់បូមខ្សាច់ចាប់ទាញយកខ្សាច់ចេញទៅ ចាប់តាំងពី៨ឆ្នាំមុន ដែលវាហាក់ដូចជាកំពុងដកហូតជិវិតរបស់យើងចេញទៅដោយមិនដឹងខ្លួន។ ខ្សាច់រាប់លានតោនត្រូវបានគេនាំចេញទៅក្រៅប្រទេស ជាពិសេសប្រទេសសិង្ហបុរីសម្រាប់ពង្រីកទឹកដី និងសេដ្ឋកិច្ច តែវាជាគ្រោះមហន្តរាដែលកំពុងបំផ្លាញប្រទេសជាតិរបស់យើង។ តើយើងគួរឈរមើលកេរ្តិ៍មរតកធម្មជាតិ របស់យើងត្រូវបានបំផ្លាញតទៅទៀត ឫក៏គួរតែចូលរួមការពារធនធានរបស់យើងសម្រាប់កូនចៅជំនាន់ក្រោយ?
At the edge of Cambodia’s natural coastline in Koh Kong Province, lies Peam Krosaob Wildlife Sanctuary, one of the most beautiful and magnificent mangrove forests in Southeast Asia, measuring 20,000 hectares. This rare and stunning mangrove forest provides the natural habitat for wildlife, crabs, mollusks and many species of fish, vital to the livelihoods of at least 400 families who gather their gifts from the sea. For the local people and wildlife, the mangrove forest is the greatest treasure that has allowed them to persist and thrive generation after generation. The mangroves themselves depend on the sand and mud to firmly plant their roots and flourish.
However, for the past eight years, large ships have begun to dig up sand from this precious place. This act is tantamount to uprooting our lives without us even knowing. Millions of tons of sand are mined and exported to other countries, above all Singapore, who uses it to expand and develop their own nation, while Cambodia literally sinks into a quicksand of disaster. Should we stand idly and do nothing while our natural heritage is relentlessly destroyed? Or should we stand up and protect what is left of nature for the benefit of future generations?