“ទើបមកដល់ស្រុកខ្មែរៈ ទ្រនាប់ចានមួយនេះ តម្លៃ ៧ ០០០ដុល្លារ។ ដាក់តែត្រកួនស្រុសលើនេះ ក៏មានរសជាតិឆ្ងាញ់ដែរ។” នេះជាការសរសេររបស់ឯកឧត្ដម ខៀវ កញ្ញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អមនឹងរូបទ្រនាប់ចានមួយឈុត មានសម មានកូនកាំបិត ពណ៌មាសឆ្អិនឆ្អៅ។

បន្ទាប់ពីបង្ហោះឡើងភ្លាម អ្នកលេងបណ្ដាញសង្គមជាច្រើនមានការចាប់អារម្មណ៍យ៉ាងខ្លាំង រហូតចែកចាយតគ្នា អមដោយពាក្យសរសើរ និងរិះគន់។ យ៉ាងណាក្ដី ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងព័ត៌មានមិនបានបញ្ជាក់ឡើយថា ចានតម្លៃស្មើនឹងឡានមួយគ្រឿងនេះ ជារបស់លោក ឬមិនមែនឡើយ។
ក្នុងចំណោមនោះ មានម្នាក់បាន Comment ថាៈ “ឯកឧត្តម មានលុយច្រើន ទិញគ្រាន់តែចាន ថ្លៃជាងផ្ទះប្រជាជនទៅទៀត ប្រយ័ត្ន បងៗ ACU ហៅទៅសួរថា បានលុយពីណា ហើយបានប្រកាសក្នុងស្រោមសំបុត្រអត់…. សំណាងណាស់ដែល ACU កំពង់រវល់រឿងxxx កំអីវីវ ហើយ…”។
ឯកឧត្ដម ខៀវ កញ្ញារិទ្ធ បានតប comment នោះថាៈ “I just show on photo. It is good sometime that we should know there is another world out there” មានន័យថា “ខ្ញុំគ្រាន់តែបង្ហាញតាមរូបប៉ុណ្ណោះ… ពេលខ្លះវាល្អដែល ដែរយើងគួរដឹងថាមានពិភពលោកខាងក្រៅ”។ ឯកឧត្តមក៏បានបញ្ជាក់ដែរថា ចាននេះមានលាយសារធាតុច្រើន និងមាសមិនក្រោម 22K៕

អត្ថបទៈ ចាន់ តារារស្មី