តាមគេហៈទំព័រ justhealthylifestyle បានអោយដឹងថា នៅពេលដែលអ្នកយកបាតដៃទាំងពីរផ្គុំគ្នា គឺអាចបញ្ជាក់ពីជោគវាសនា ហើយនិងរាសីរបស់អ្នកបាន។ ឥឡូវសូមអ្នកផ្ញារបាតដៃរបស់អ្នកហើយ យកវាដាក់ក្បែរគ្នាតើនឹងមានរឿងអ្វីកើតឡើង។ សូមអានខាងក្រោមនេះ៖
១). បើសិនជាអ្នកផ្គុំបាតដៃទាំពីរនេះចូលគ្នាដូចនៅក្នុងរូប ហើយបើសិនជា មានខ្សែរបន្ទាត់មួយ ដែលអាចភ្ជាប់គ្នាបាននោះបញ្ជាក់ថា អ្នកគឺជាមនុស្សមានចិត្តសប្បុរសហើយនិងគួរអោយអាណិតអាសូរ។ លើសពីនេះទៅទៀត អ្នកគឺជាមនុស្សម្នាក់ដែលមាន អ្នកដ៏ទៃ ស្រឡាញ់រាប់អានច្រើន ជាពិសេសនោះគឺប្តីឬប្រពន្ធ ឬសាច់ញាត្តិរបស់អ្នក តែម្តង។

២). បើសិនជាអ្នកផ្គុំបាតដៃទាំងពីរទៅវាមានបន្ទាត់ដាច់មិនស្របគ្នា វាបញ្ជាក់ថា អ្នកជាមនុស្សឆ្លាតហើយអ្នកទាក់ទាញខ្លាំងណាស់ពីសំណាស់មនុស្សមានវ័យចំណាស់ជាងខ្លួន ហើយអ្នកក៏ប្រឈមមុខទៅនឹង ការរៀបការជាមួយនឹងអ្នកទាំងនោះទៀតផង។ ប៉ុន្តែបើសិនជាស្នាមបន្ទាត់នៅលើបាតដៃខាងឆ្វេងខ្ពស់ជាងខាងស្តាំនោះបញ្ជាក់ថា អនាគតភរិយាស្វាមីរបស់អ្នកនឹងមានអាយុតិចជាង៕
ប្រែសម្រួលពី៖ justhealthylifestyle