-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f
Indian soldiers sit atop T-90 tanks as they take part in a Republic Day parade in New Delhi January 26, 2005. India celebrates its 56th Republic Day on Wednesday. REUTERS/Kamal Kishore AH/SH - RTRLHL5
នៅលើពិភពលោកនេះ មានប្រទេសជាច្រើនដែលមានកម្លាំងទ័ពខ្លាំង ដោយក្នុងនោះដើម្បីធ្វើការវាយតម្លៃថាមានវិស័យយោធាខ្លាំង Credit Suisse ពិនិត្យលើកត្តាដូចជា ចំនួនកងទាហានដែលសកម្ម (៥%នៃពិន្ទុសរុប) ចំនួនរថក្រោះ (១០%) ចំនួនឧទ្ធម្ភាគចក្រចម្បាំង (១៥%) ចំនួនយន្តហោះចម្បាំង(២០%) គ្រឿងផ្ទុកយន្តហោះ ដូចជានាវាផ្ទុកយន្តហោះចម្បាំងជាដើម (២៥%) និងនាវាមុជទឹក (២៥%)។ ប៉ុន្តែនៅខាងក្រោមនេះ មិនបានដាក់បញ្ជាក់នូវគ្រប់ចំណុច និងពិន្ទុ ដូចដែលបានរៀបរាប់ខាងលើនោះទេ ម្យ៉ាងទៀត ការដាក់ចំណាត់ថ្នាក់នេះ គឺគិតលើបរិមាណនៃចំណុចខាងលើ ជាជាងគិតលើគុណភាពនៃកងកម្លាំងទាហាន ព្រមទាំងការហ្វឹកហាត់ដែលកងទាហានទទួលបាន។ ខាងក្រោមនេះជាចំណាត់ថ្នាក់ពី២០ទៅ១ ៖

២០. ប្រទេសកាណាដា

ប្រទេសនេះមានថវិកាសម្រាប់វិស័យយោធា៖ ១៥.៧ ពាន់លានដុល្លារ
ចំនួនទាហានជួរមុខសកម្ម៖ ៩២,០០០ នាក់
ចំនួនរថក្រោះ៖ ១៨១
ចំនួនយន្តហោះសរុប៖ ៤២០
ចំនួននាវាមុជទឹក៖ ៤
ទោះបីជាកាណាដាស្ថិតនៅក្នុងចំណាត់ថ្នាក់ទាបដោយមូលហេតុ ចំណុចដូចបានរៀបរាប់ខាងលើមានចំនួនតិចក៏ដោយ ក៏កាណាដាជាប្រទេសសមាជិកអង្គការណាតូផងដែរ។

War20
១៩. ប្រទេសឥណ្ឌូណេស៊ី

ប្រទេសនេះមានថវិកាសម្រាប់វិស័យយោធា៖ ៦.៩ ពាន់លានដុល្លារ
ចំនួនទាហានជួរមុខសកម្ម៖ ៤៧៦,០០០ នាក់
ចំនួនរថក្រោះ៖ ៤៦៨
ចំនួនយន្តហោះសរុប៖ ៤០៥
ចំនួននាវាមុជទឹក៖ ២
ដូចប្រទេសកាណាដាដែរ ប្រទេសឥណ្ឌូណេស៊ីខ្វះនូវយន្តហោះចម្បាំង នាវាផ្ទុកយន្តហោះចម្បាំង និងនាវាមុជទឹក ប៉ុន្តែមានចំនួនរថក្រោះ និងកងទាហានច្រើនជាងកាណាដា។
war19

១៨. ប្រទេសអាល្លឺម៉ង់

ប្រទេសនេះមានថវិកាសម្រាប់វិស័យយោធា៖ ៤០.២ ពាន់លានដុល្លារ
ចំនួនទាហានជួរមុខសកម្ម៖ ១៧៩,០៤៦ នាក់
ចំនួនរថក្រោះ៖ ៤០៨
ចំនួនយន្តហោះសរុប៖ ៦៦៣
ចំនួននាវាមុជទឹក៖ ៤
ប្រទេសអាល្លឺម៉ង់ស្ថិតក្នុងចំណាត់ថ្នាក់ទាបព្រោះតែ មិនមាននាវាផ្ទុកយន្តហោះចម្បាំង និងមាននាវាមុជទឹកតិច តែមានឧទ្ធម្ភាគចក្រច្រើនគួរសម។
war18

១៧. ប្រទេសប៉ូឡូញ

ប្រទេសនេះមានថវិកាសម្រាប់វិស័យយោធា៖ ៩.៤ ពាន់លានដុល្លារ
ចំនួនទាហានជួរមុខសកម្ម៖ ១២០,០០០ នាក់
ចំនួនរថក្រោះ៖ ១,០០៩
ចំនួនយន្តហោះសរុប៖ ៤៦៧
ចំនួននាវាមុជទឹក៖ ៥
ប្រទេសនេះឈរនៅលំដាប់ខ្ពស់ជាងប្រទេសអាល្លឺម៉ង់ ព្រោះតែមានចំនួនរថក្រោះច្រើនជាង។ ម្យ៉ាងទៀត ប្រទេសនេះក៏កំពុងតែពង្រីកថវិកាចំណាយសម្រាប់វិស័យយោធាផងដែរ។
war17

១៦. ប្រទេសថៃ

ប្រទេសនេះមានថវិកាសម្រាប់វិស័យយោធា៖ ៥.៣៩ ពាន់លានដុល្លារ
ចំនួនទាហានជួរមុខសកម្ម៖ ៣០៦,០០០ នាក់
ចំនួនរថក្រោះ៖ ៧២២
ចំនួនយន្តហោះសរុប៖ ៥៧៣
ចំនួននាវាមុជទឹក៖ ០
ប្រទេសថៃទទួលបានចំណាត់ថ្នាក់នេះ ព្រោះថាប្រទេសនៃមានចំនួនរថក្រោះច្រើន និងចំនួនកងទ័ពច្រើន ពិសេសជាងនេះទៀត គឺប្រទេសនេះមាននាវាផ្ទុកយន្តហោះចម្បាំង។
war16

១៥. ប្រទេសអូស្ត្រាលី

ប្រទេសនេះមានថវិកាសម្រាប់វិស័យយោធា៖ ២៦.១ ពាន់លានដុល្លារ
ចំនួនទាហានជួរមុខសកម្ម៖ ៥៨,០០០ នាក់
ចំនួនរថក្រោះ៖ ៥៩
ចំនួនយន្តហោះសរុប៖ ៤០៨
ចំនួននាវាមុជទឹក៖ ៦
ប្រទេសនេះទទួលបានពិន្ទុច្រើន លើចំនួនឧទ្ធម្ភាគចក្រចម្បាំង និងចំនួននាវាមុជទឹក ចំណែកចំណុចផ្សេងទៀត ប្រទេសនេះទទួលបានពិន្ទុទាបស្ទើរតែបាតតារាង។
war15

១៤. ប្រទេសអ៊ីស្រាអែល

ប្រទេសនេះមានថវិកាសម្រាប់វិស័យយោធា៖ ១៧ ពាន់លានដុល្លារ
ចំនួនទាហានជួរមុខសកម្ម៖ ១៦០,០០០ នាក់
ចំនួនរថក្រោះ៖ ៤,១៧០
ចំនួនយន្តហោះសរុប៖ ៦៨៤
ចំនួននាវាមុជទឹក៖ ៥
ប្រទេសនេះមានចំនួនប្រជាពលរដ្ឋជាច្រើនដែលត្រៀមខ្លួនធ្វើជាទាហាន ចំនួនយន្តហោះចម្បាំង និងរថក្រោះច្រើន។

war14
១៣. ប្រទេសតៃវ៉ាន់

ប្រទេសនេះមានថវិកាសម្រាប់វិស័យយោធា៖ ១០.៧ ពាន់លានដុល្លារ
ចំនួនទាហានជួរមុខសកម្ម៖ ២៩០,០០០ នាក់
ចំនួនរថក្រោះ៖ ២,០០៥
ចំនួនយន្តហោះសរុប៖ ៨០៤
ចំនួននាវាមុជទឹក៖ ៤
ប្រទេសកោះមួយនេះ មានចំនួនឧទ្ធម្ភាគចក្រចម្បាំងច្រើន និងរថក្រោះជាច្រើនផងដែរ។
war13

១២. ប្រទេសអេហ្ស៊ីប

ប្រទេសនេះមានថវិកាសម្រាប់វិស័យយោធា៖ ៤.៤ ពាន់លានដុល្លារ
ចំនួនទាហានជួរមុខសកម្ម៖ ៤៦៨,៥០០ នាក់
ចំនួនរថក្រោះ៖ ៤,៦២៤
ចំនួនយន្តហោះសរុប៖ ១,១០៧
ចំនួននាវាមុជទឹក៖ ៤
វិស័យយោធារបស់អេហ្ស៊ីបមានភាពចំណាស់ និងធំជាងគេនៅក្នុងតំបន់មជ្ឈិមបូព៌ា ដោយទទួលបានជំនួយពីសហរដ្ឋអាមេរិក។ ប្រទេសនេះក៏មានទ័ពអាកាសខ្លំាងផងដែរ។

war12
១១. ប្រទេសប៉ាគីស្ថាន

ប្រទេសនេះមានថវិកាសម្រាប់វិស័យយោធា៖ ៧ ពាន់លានដុល្លារ
ចំនួនទាហានជួរមុខសកម្ម៖ ៦១៧,០០០ នាក់
ចំនួនរថក្រោះ៖ ២,៩២៤
ចំនួនយន្តហោះសរុប៖ ៩១៤
ចំនួននាវាមុជទឹក៖ ៨
ប្រទេសនេះទទួលបានពិន្ទុខ្ពស់លើចំនួនកងទាហានសកម្ម និងចំនួនរថក្រោះ និងយន្តហោះចម្បាំង។
war11

១០. ប្រទេសតួគី

ប្រទេសនេះមានថវិកាសម្រាប់វិស័យយោធា៖ ១៨.២ ពាន់លានដុល្លារ
ចំនួនទាហានជួរមុខសកម្ម៖ ៤១០,៥០០ នាក់
ចំនួនរថក្រោះ៖ ៣,៧៧៨
ចំនួនយន្តហោះសរុប៖ ១,០២០
ចំនួននាវាមុជទឹក៖ ១៣
កម្លាំងទ័ពរបស់ប្រទេសនេះ ស្ថិតក្នុងចំណោមប្រទេសដែលមានកម្លាំងទ័ពខ្លាំងបំផុតនៅតំបន់សមុទ្រមេឌីទែរ៉ានេខាងកើត។
war10


៩. ប្រទេសអង់គ្លេស

ប្រទេសនេះមានថវិកាសម្រាប់វិស័យយោធា៖ ៦០.៥ ពាន់លានដុល្លារ
ចំនួនទាហានជួរមុខសកម្ម៖ ១៤៦,៩៨០ នាក់
ចំនួនរថក្រោះ៖ ៤០៧
ចំនួនយន្តហោះសរុប៖ ៩៣៦
ចំនួននាវាមុជទឹក៖ ១០
war09

៨. ប្រទេសអ៊ីតាលី

ប្រទេសនេះមានថវិកាសម្រាប់វិស័យយោធា៖ ៣៤ ពាន់លានដុល្លារ
ចំនួនទាហានជួរមុខសកម្ម៖ ៣២០,០០០ នាក់
ចំនួនរថក្រោះ៖ ៥៨៦
ចំនួនយន្តហោះសរុប៖ ៧៦០
ចំនួននាវាមុជទឹក៖ ៦
ប្រទេសនេះជាប់ចំណាត់ថ្នាក់ល្អ ព្រោះមាននាវាផ្ទុកយន្តហោះចម្បាំងពីរ និងនាវាមុជទឹក ព្រមទាំងឧទ្ធម្ភាគចក្រចម្បាំងច្រើនផងដែរ។

war08
៧. ប្រទេសកូរ៉េខាងត្បូង

ប្រទេសនេះមានថវិកាសម្រាប់វិស័យយោធា៖ ៦២.៣ ពាន់លានដុល្លារ
ចំនួនទាហានជួរមុខសកម្ម៖ ៦២៤,៤៦៥ នាក់
ចំនួនរថក្រោះ៖ ២,៣៨១
ចំនួនយន្តហោះសរុប៖ ១,៤១២
ចំនួននាវាមុជទឹក៖ ១៣
ប្រទេសនេះពង្រឹងវិស័យយោធាខ្លាំង ព្រោះដើម្បីទប់ទល់នឹងប្រទេសកូរ៉េខាងជើង។
war07

៦. ប្រទេសបារំាង

ប្រទេសនេះមានថវិកាសម្រាប់វិស័យយោធា៖ ៦២.៣ ពាន់លានដុល្លារ
ចំនួនទាហានជួរមុខសកម្ម៖ ២០២,៧៦១ នាក់
ចំនួនរថក្រោះ៖ ៤២៣
ចំនួនយន្តហោះសរុប៖ ១,២៦៤
ចំនួននាវាមុជទឹក៖ ១០
ប្រទេសនេះមានកងទ័ពដែលទទួលបានការហ្វឹកហាត់ខ្ពស់ និងមានជំនាញផងដែរ។
war06

៥. ប្រទេសឥណ្ឌា

ប្រទេសនេះមានថវិកាសម្រាប់វិស័យយោធា៖ ៥០ ពាន់លានដុល្លារ
ចំនួនទាហានជួរមុខសកម្ម៖ ១,៣២៥,០០០ នាក់
ចំនួនរថក្រោះ៖ ៦,៤៦៤
ចំនួនយន្តហោះសរុប៖ ១,៩០៥
ចំនួននាវាមុជទឹក៖ ១៥
ប្រទេសនេះស្ថិតក្នុងចំណោមប្រទេសមានកម្លាំងទាហានខ្លាំងជាងគេក្នុងលោក ហើយថែមទាំងអាចផលិតអាវុធនុយក្លេអ៊ែរទៀតផង។
war05

៤. ប្រទេសជប៉ុន

ប្រទេសនេះមានថវិកាសម្រាប់វិស័យយោធា៖ ៤១.៦ ពាន់លានដុល្លារ
ចំនួនទាហានជួរមុខសកម្ម៖ ២៤៧,១៧៣ នាក់
ចំនួនរថក្រោះ៖ ៦៧៨
ចំនួនយន្តហោះសរុប៖ ១,៦១៣
ចំនួននាវាមុជទឹក៖ ១៦
ប្រទេសក៏មាននាវាមុជទឹកដ៏ធំ និងនាវាផ្ទុកយន្តហោះចម្បាំង៤ផងដែរ។

war04
៣. ប្រទេសចិន

ប្រទេសនេះមានថវិកាសម្រាប់វិស័យយោធា៖ ២១៦ ពាន់លានដុល្លារ
ចំនួនទាហានជួរមុខសកម្ម៖ ២,៣៣៣,០០០ នាក់
ចំនួនរថក្រោះ៖ ៩,១៥០
ចំនួនយន្តហោះសរុប៖ ២,៨៦០
ចំនួននាវាមុជទឹក៖ ៦៧
វិស័យយោធាចិន បានកើនឡើងខ្លាំងទាំងផ្នែកសមត្ថភាព និងបរិមាណ ក្នុងរយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ។
war03

២. ប្រទេសរុស្ស៊ី

ប្រទេសនេះមានថវិកាសម្រាប់វិស័យយោធា៖ ៨៤.៥ ពាន់លានដុល្លារ
ចំនួនទាហានជួរមុខសកម្ម៖ ៧៦៦,០៥៥ នាក់
ចំនួនរថក្រោះ៖ ១៥,៣៩៨
ចំនួនយន្តហោះសរុប៖ ៣,៤២៩
ចំនួននាវាមុជទឹក៖ ៥៥
ប្រទេសនេះមានរថក្រោះ យន្តហោះចម្បាំង និងនាវាមុជទឹកធំៗជាច្រើនក្នុងពិភពលោក។
war02

១. សហរដ្ឋអាមេរិក

ប្រទេសនេះមានថវិកាសម្រាប់វិស័យយោធា៖ ៦០១ ពាន់លានដុល្លារ
ចំនួនទាហានជួរមុខសកម្ម៖ ១,៤០០,០០០ នាក់
ចំនួនរថក្រោះ៖ ៨,៨៤៨
ចំនួនយន្តហោះសរុប៖ ១៣,៣៩២
ចំនួននាវាមុជទឹក៖ ៧២
war01
ប្រែសម្រួល៖ Sophany
ប្រភព៖ Business Insider
More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code