-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f
(ចុះ​ផ្សាយ​នៅ​ថ្ងៃ 10-04-2016, 12:10 pm) | ដោយ : ថ្មីៗ

ក្រោយ​ពី​លោក អ៊ុំ សំអាន តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិមណ្ឌល​សៀមរាប មក​ដល់​កម្ពុជា លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​ទី​ស្តីការ​គណៈ​រដ្ឋមន្រ្តី ហាក់​ស្ទាក់​ស្ទើរ​ក្នុង​ការ​​អត្ថា​ធិប្បាយ​​​ចំពោះ​ចំណាត់ការណាមួយ​​របស់​រដ្ឋាភិបាល​ចំពោះ​លោក អ៊ុំ សំអាន។ លោក ផៃ ស៊ីផាន គ្រាន់តែ​បញ្ជាក់ថា ការចោទ​ប្រកាន់​ណាមួយ ទៅលើ​លោក អ៊ុំ សំអាន នោះ អាស្រ័យទៅ​លើ​ក្រសួង​យុត្តិ​ធម៌។

លោក ផៃ​ ស៊ីផាន បញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ យ៉ាងនេះថា៖« ខ្ញុំអត់ដឹងទេថា រដ្ឋាភិបាល​មានចំណាត់ការយ៉ាងណា តែការចោទប្រកាន់ណាមួយអាស្រ័យលើក្រសួង​យុត្តិធម៌​។ ការវិល​ត្រឡប់​របស់​លោក អ៊ុំ  សំអាន មក​កម្ពុជាវិញ ព្រោះគាត់​ជាតំណាងរាស្រ្ត​ សម្រេច​លើ​គាត់​»។

ទាក់​ទងនឹងវិធានការ​របស់​​ក្រសួង​យុត្តិធម៌ សារព័ត៌មានថ្មីៗ មិនអាចទាក់​ទង​អ្នកនាំពាក្យក្រសួងនេះ ដើម្បីបកស្រាយ​បាន​នោះទេ។

កាល​ពីថ្ងៃខែ​កញ្ញា ឆ្នាំ ២០១៥ កន្លងទៅ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់បានព្រមានប្រើ​វិធាន​ការផ្លូវ​ច្បាប់​លើ​មនុស្សទាំងអស់​ និងគ្រប់​ស្ថាប័ន​ ដែល​នៅ​តែ​បន្ត​ចោទ​ប្រកាន់​រដ្ឋាភិបាល​ថា ប្រើ​ប្រាស់​ផែនទី​ក្លែងក្លាយ។ សម្តេច​នាយករដ្ឋ​មន្រ្តី​ចាត់​ទុក​អំពើ​នេះថា ជាការញុះញង់​ និងប៉ះពាល់ដល់​សមត្ថកិច្ចនីត្យានុកូលភាព សណ្តាប់​ធ្នាប់​ និងសន្តិសុខ​សាធារ​ណៈ  ដែលធ្វើឲ្យសាធារណជនភ័ន្តច្រឡំពី​បញ្ហា​ព្រំដែន​។

សូមបញ្ជាក់ថា លោក អ៊ុំ​ សំអាន ​បាន​ធ្វើ​ដំណើរ​មកដល់​​ប្រទេស​កម្ពុជាវិញ​ហើយ នៅម៉ោង  ៩ ព្រឹក​ថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០១៦ នេះ ។ តំណាង​រាស្រ្ត​បក្ស​ប្រឆាំង​ដែលរិះគន់​រដ្ឋាភិបាល​មិនសំចៃមាត់​រូប​នេះ មកដល់​ខេត្ត​សៀមរា​ប​ ទាំងអះអាងថា ខ្លួនមិនខ្លាច​រដ្ឋាភិបាលកម្ពុជាចាប់ខ្លួននោះទេ។ លោកមិនខ្លាច ដោយសារ​លោក យល់​ថា រូប​លោក មិនបាន​ធ្វើអ្វី​ខុស​នោះទេ៕
More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code