-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f
លោក Mark Zuckerberg  នាយកប្រតិបត្តិ និង​ជាស្ថាបនិករបស់ក្រុមហ៊ុនបណ្តាញសង្គម Facebook បានក្លាយជាមហាសេដ្ឋីពាន់លានដុល្លារ លំដាប់លេខ ៤ លើពិភពលោក ដោយគិតចាប់ពីថ្ងៃអង្គារម្សិលមិញនេះ នេះបើយោងតាមសន្ទស្សន៍ទ្រព្យសម្បត្តិ របស់បណ្តាមហាសេដ្ឋី នៅលើសកលលោក របស់គេហទំព័រ Bloomberg។
លោក Mark Zuckerberg ទើបតែមានវ័យ ៣១ឆ្នាំរូបនេះ មានទ្រព្យសម្បតិ្តសរុប ៥០ពាន់លានដុល្លារអាមេរិក ដោយគិតត្រឹម ការបិទក្នុងជួញដូរពាណិជ្ជកម្មនៅទីក្រុង New York។ ទ្រព្យសម្បតិ្តដែលកើនដល់ខ្ទង់ ៥០ពាន់លានដុល្លារអាមេរិកនេះ​   បានធ្វើឲ្យលោក​ Mark Zuckerberg វ៉ាដាច់លោក Carlos Slim  សហគ្រិនសញ្ជាតិម៉ិចស៊ិចកូ ម្ចាស់ក្រុមហ៊ុន America Movil SAB និងលោក Jeff Bezos នាយកប្រតិបត្តិក្រុមហ៊ុន​ Amazon។
ផ្សារហ៊ុនរបស់ក្រុមហ៊ុន Facebook បានកើនឡើង ៩.៥ភាគរយ នាដើមឆ្នាំ ២០១៦ នេះ។ ទាក់ទងទៅនឹង កំណើនផ្សារហ៊ុនរបស់ក្រុមហ៊ុន Facebook ហក់ឡើងធ្លោរនេះ​ គឺហួសពីការប៉ាន់ប្រមាណរបស់ក្រុមអ្នកវិភាគ ពោលគឺក្រុមហ៊ុន Facebook បានក្លាយជាក្រុមហ៊ុន ដែលមានតម្លៃជាងគេទី ៤ នៅលើពិភពលោក ដោយឈរបន្ទាប់ពី ក្រុមហ៊ុនមេរបស់ Google គឺក្រុមហ៊ុន Alphabet Inc, ក្រុមហ៊ុន Apple Inc និងក្រុមហ៊ុន Microsoft Corp របស់មហាសេដ្ឋីទី ១ នៅលើពិភពលោកគឺ លោក Bill Gate។
គួរជម្រាបថា ក្រុមហ៊ុន Amazon បានធ្លាក់ចុះក្នុងការជួញដូរអស់ ១៨ភាគរយ ពោលគឺ ខាតអស់ទឹកប្រាក់ ១០.៦ពាន់លានដុល្លារអាមេរិក​ ដែលធ្វើឲ្យក្រុមហ៊ុនមួយនេះមានទ្រព្យសម្បត្តិនៅសល់ត្រឹមតែ ៤៩.១ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ ខណៈដែលទ្រព្យសម្បតិ្តរបស់លោក​ Slim បានខាតបង់អស់ ៣.៣ពាន់លានដុល្លារអាមេរិក ដោយសារវិបតិ្តសេដ្ឋកិច្ចនៅប្រទេសប្រេស៊ីល ។
តាម​ការ​ឲ្យ​ដឹង​របស់​​ Bloomberg នៅ​ក្នុង​បណ្តា​មហាសេដ្ឋី​ដែល​មាន​ជាង​គេ​លើ​លោក​ចំនួន ៤០០នាក់ លោក Mark Zuckerberg គឺ​ជា​មហាសេដ្ឋី​​ម្នាក់​ ក្នុងចំណោម​មហា​សេដ្ឋី​ ៥នាក់ ​​រួមមានលោក Bill Gates, Jeff Bezos, Larry Page និងលោក Sergey Brin ដែលក្នុងនោះ Mark Zuckerberg ជាបុគ្គលដែល​មាន​ទ្រព្យ​សម្បត្តិ​កើន​ឡើងជាងគេ ៕
More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code