-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f
សុខភាព៖ ការសិក្សាដ៏ធំថ្មីមួយ បានបង្ហាញថា ក្មេងស្រីជំទង់ ដែលទទួលទានបានសារធាតុ ហ្វាយប៊ឺខ្ពស់ជាងការគិត នៅក្នុងរបបអាហារប្រចាំថ្ងៃរបស់ពួកគេ ប្រហែលជាអាចកាត់បន្ថយការប្រឈមពីជំងឺមហារីកសុដន់ នៅពេលខាងមុខបាន។
ទោះយ៉ាងណា អ្នកស្រាវជ្រាវបាននិយាយបន្ថែមថា ការសិក្សានោះ ពិតជាបានផ្តល់ភស្តុតាង ជាក់លាក់ដែលថា ការបរិភោគជាតិហ្វាយប៊ឺច្រើន ត្រូវផ្សារភ្ជាប់ទៅនឹងការប្រឈមពីជំងឺមហារីកសុដន់។
ហើយថា នៅក្នុងវ័យរបស់ក្មេងស្រីជំទង់ កំពុងតែស្ថិតនៅក្នុងវ័យរីកចំរើនរាងកាយដែរ ដូច្នេះ ពួកគេត្រូវការជាចាំបាច់ នូវរបបអាហារគ្រប់ប្រភេទ ដែលសំបូរដោយជីវជាតិគ្រប់បែបយ៉ាង ដូចជា បន្លែ ត្រី សាច់ ផ្លែឈើ សណ្តែក គ្រាប់ធញ្ញជាតិ…។
ការសិក្សាកាលពីមុន បានទទួលបរាជ័យ ក្នុងការរកឃើញភាពទាក់ទងគ្នារវាង សារធាតុហ្វាយប៊ឺ និង ជំងឺមហារីកសុដន់។ ប៉ុន្តែ គ្រាន់តែក្នុងពេលប៉ុន្មានឆ្នាំក្រោយនេះ មានការសិក្សាថ្មីៗជាច្រើនបានកើតឡើង ហើយក៏បង្ហាញនូវករណីពាក់ព័ន្ធគ្នាពិតមែន នេះបើតាមការអះអាងរបស់លោកស្រីវេជ្ជបណ្ឌិត ខាស់ស្លីន ហាដដិន ដែលជាសហសេវិនអ្នកនិពន្ធ បោះពុម្ភផ្សាយ។
លោកស្រីបានបន្តទៀតថា ការរកឃើញថ្មីៗនេះ បានបន្ថែមជាភស្តុតាងដែលថា សារធាតុហ្វាយប៊ឺ អាចជួយការពារដល់ស្ត្រីដែលឈានចូលដល់វ័យចំណាស់ ហើយការទទួលជាតិហ្វាយប៊ឺ គ្រប់គ្រាន់ក៏ជារឿងដែលចាំបាច់បំផុត សំរាប់ទ្រទ្រង់សរីរាង្គផ្សេងៗ៕
ប្រែ​សម្រួលដោយ៖ បូស៊ីម
My Lekha
More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code