លីកកំពូលអង់គ្លេស First Division ត្រូវបានប្ដូរឈ្មោះទៅជា Premier League កាលឆ្នាំ១៩៩២ ហើយតាំងពីសករាជថ្មីនេះមក ឃើញថាក្លិបបិសាចក្រហម Manchester United លើកពាននេះ បានច្រើនជាងគេបំផុត។ ខាងក្រោមនេះ គឺជាក្រុមជោគជ័យបំផុតរបស់អង់គ្លេសទាំង៥ ចាប់ពីសម័យកាល Premier League និងគិតលើការឈ្នះពានរង្វាន់ធំៗ៖
៥. Manchester City ឈ្នះពានធំៗ៤៖ Premier League ២ដង (២០១២, ២០១៤), FA Cup ១ដងឆ្នាំ២០១១ និង League Cup ១ដងឆ្នាំ២០១៤។
៤. Liverpool ឈ្នះពានធំៗ៨៖ UEFA Champions League ឆ្នាំ២០០៥, UEFA Cup ឆ្នាំ២០០១, FA Cup ២ដង (២០០១, ២០០៦), League Cup ៤ដង (១៩៩៥, ២០០១, ២០០៣, ២០១២)។
៣. Arsenal ឈ្នះពានធំៗ១១៖ Premier League ៣ដង (១៩៩៨, ២០០២, ២០០៤), FA Cup ៧ដង (១៩៩៣, ១៩៩៨, ២០០២, ២០០៣, ២០០៥, ២០១៤, ២០១៥) និង League Cup ១ដង (១៩៩៣)។
២. Chelsea ឈ្នះពានធំៗ១៥៖ UEFA Champions League ១ដង (២០១២), Premier League ៤ដង (២០០៥, ២០០៦, ២០១០, ២០១៥), FA Cup ៦ដង (១៩៩៧, ២០០០, ២០០៧, ២០០៩, ២០១០, ២០១២) និង League Cup ៤ដង (១៩៩៨, ២០០៥, ២០០៧, ២០១៥)។
១. Manchester United ឈ្នះពានធំៗ២២៖ UEFA Champions League ២ដង (១៩៩៩, ២០០៨), Premier League ១៣ដង (១៩៩៣, ១៩៩៤, ១៩៩៦, ១៩៩៧, ១៩៩៩, ២០០០, ២០០១, ២០០៣, ២០០៧, ២០០៨, ២០០៩, ២០១១, ២០១៣), FA Cup ៤ដង (១៩៩៤, ១៩៩៦, ១៩៩៩, ២០០៤) និង League Cup ៣ដង (២០០៦, ២០០៩, ២០១០)។