ដោយសារអត់ទ្រាំតទៅទៀតលែងបានទើបមន្ត្រីសាលារាជធានីភ្នំពេញ មួយចំនួនបានចាប់ផ្ដើមទម្លាយពីរឿងអាស្រូវពុករលួយរបស់លោក ឡង ឌី នាយកទីចាត់ការវិនិយោគនៃសាលារាជធានីភ្នំពេញ ដែលមានខ្នងបង្អែករឹងមាំហើយធ្វើអ្វីៗតាមអំពើចិត្ត។ ប្រភពពីមន្ត្រីសាលារាជធានីភ្នំពេញ មួយចំនួនបានបង្ហើបឲ្យដឹងថា ក្នុងតួនាទីជានាយកទីចាត់ការវិនិយោគនៃសាលារាជធានីភ្នំពេញ លោក ឡង ឌី បំពេញការងារតាមរបៀបពុករលួយបក្ខពួកនិយមឃុបឃិតកេងប្រវ័ញ្ចថវិការដ្ឋយកទៅចែកគ្នាធ្វើមានធ្វើបានយ៉ាងគឃ្លើនដោយគ្មានញញើតអ្វីទាំងអស់។ ហេតុនេះលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរចាត់វិធានការស៊ើបអង្កេតជាបន្ទាន់ ដើម្បីកុំឲ្យលោក ឡង ឌី និងបក្ខពួកឃុបឃិតគ្នារៀបចំឯកសារកេងប្រវ័ញ្ចថវិការដ្ឋតាមអំពើចិត្តទៀត។
ប្រភពដែលស្និទ្ធនឹងលោក ឡង ឌី បានឲ្យដឹងថាមន្ត្រីរូបនេះអាងមានលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ជាខ្នងបង្អែកដ៏រឹងមាំទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្តរបស់ខ្លួនដូចជា កេងប្រវ័ញ្ចលើគម្រោងដេញថ្លៃសំណង់ផ្សេងៗយ៉ាងសុខស្រួល។ ជាងនេះទៅទៀតលោក ឡង ឌី បានដាក់ទុនរកស៊ីជាមួយក្រុមហ៊ុនវិនិយោគមួយចំនួនដែលទទួលបានអាជ្ញាប័ណ្ណក្នុងគម្រោងសាងសង់នានា ហើយតាមរយៈគម្រោងទាំងនោះគេអាចកេងប្រវ័ញ្ចថវិការដ្ឋយកទៅធ្វើមានធ្វើបានតាមអំពើចិត្ត។ ដូច្នេះក្រសួងនិងស្ថាប័នពាក់ព័ន្ធ គួរពិនិត្យមើលឡើងវិញផងដែរ ព្រោះរាល់ការដេញថ្លៃសាងសង់សំណង់ផ្សេងៗរបស់សាលារាជធានីភ្នំពេញ ត្រូវបានគេដឹងថាមានភាពមិនប្រក្រតីហើយកេងប្រវ័ញ្ចថវិការដ្ឋអស់យ៉ាងច្រើន។
តាមប្រភពពីតំណាងក្រុមហ៊ុនមួយចំនួនបានឲ្យដឹងថា ប្រសិនបើមានក្រុមហ៊ុនត្រឹមត្រូវចង់ចូលរួមដេញថ្លៃក្នុងការសាងសង់សំណង់ផ្សេងៗរបស់សាលារាជធានីភ្នំពេញ គឺត្រូវប្រឈមនឹងការលំបាកសព្វបែបយ៉ាងព្រោះលោក ឡង ឌី នាយកទីចាត់ការវិនិយោគសាលារាជធានីភ្នំពេញបង្កការលំបាកសព្វបែបយ៉ាង។ មានន័យថាទាល់តែម្ចាស់ក្រុមហ៊ុននោះ មានទំនាក់ទំនងជិតស្និទ្ធជាមួយលោក ឡង ឌី ឬមានភាគហ៊ុនរបស់លោក ឡង ឌី ទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន ហើយក្រុមហ៊ុនខ្លះចាំចងមុងដេញថ្លៃសាងសង់សំណង់ផ្សេងៗជាគម្រោងរបស់សាលារាជធានីច្រើនឆ្នាំមកហើយ។ សូម្បីតែថវិការដ្ឋសម្រាប់គម្រោងសាងសង់ផ្លូវ សាងសង់សួនច្បារ ស្ដារប្រព័ន្ធលូ រៀបចំអំពូលភ្លើង និងដាក់ភ្លើងបំភ្លឺតាមផ្លូវក្នុងរាជធានីភ្នំពេញ ក៏លោក ឡង ឌី កេងប្រវ័ញ្ចថវិការដ្ឋតាមអំពើចិត្តដែរ ដូច្នេះលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មិនគួរមើលរំលងរឿងអាស្រូវរបស់លោក ឡង ឌី នាយកទីចាត់ការវិនិយោគសាលារាជធានីភ្នំពេញនោះឡើយ៕