ខេត្តសៀមរាប៖លោកឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប អំពាវនាវ ពលរដ្ឋអោយ បញ្ឈប់ជាបន្ទាន់ កាប់បំផ្លាញ់ ព្រៃឈើ ដែលបាននិងកំពុងបន្ត អាជីវកម្មកាប់ បំផ្លាញ់ព្រៃឈើ ដើម្បីចាប់យកដីព្រៃ ជាកម្មសិទ្ធ។
លោកឃឹម ប៊ុនសុង ត្រូវបាន ក្រុមអ្នកយកព័ត៌មាន ស្រង់ប្រសាសន៍ ក្នុងពេលដែលលោក អញ្ជើញដាំកូនឈើ ពិធីបុណ្យរុក្ខទិវា ក្នុងភូមិ អង្គាញ់ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៦ព្រឹកមិញនេះ។
អភិបាល ខេត្តសៀមរាប ថ្លែងថា ប្រពៃណី បុណ្យរុក្ខទិវា មានអត្ថន័យជ្រាលជ្រៅ សំរាប់ចលនា បំផុសស្មារតី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ទាំងអស់ អោយចេះស្រឡាញ់ព្រៃឈើ ចូលរួមដាំដុះ និងការពារ ព្រៃឈើ ក៏ដូចជាជួយជំរុញ ផលប្រយោជន៌ ដល់ប្រជារាស្ត្រយើង ក្នុងជីវភាពរស់នៅ បង្កបង្កើបផល កសិកម្ម និង បង្កើនសុខមាលភាព គ្រួសារ ព្រមទាំងជួយលើកស្ទួយ បរិស្ថានសង្គម ។
លោក ឃឹម ប៊ុនសុង អំពាវនាវដល់ ប្រជាពលរដ្ឋគ្រប់រូប ដែលបាននិងកំពុងបន្ត អាជីវកម្មកាប់ បំផ្លាញ់ព្រៃឈើ ដើម្បីចាប់យកដីព្រៃ សូមអោយបញ្ឈប់ជាបន្ទាន់នូវទង្វើរបស់ខ្លួន ព្រោះការធ្វើ អាជីវកម្ម ព្រៃឈើ និងជំនួញព្រៃឈើខុសច្បាប់ គឺជាបទល្មើសធ្ងន់ធ្ងរបំផុត ជាពិសេស គឺជា គ្រោះមហន្តរាយ ដល់បរិស្ថាន ធម្មជាតិ ដែលបណ្តាល មកពីការកាប់ បំផ្លាញព្រៃឈើ នោះនិង កើតឡើងភ្លាម ចំពោះសង្គមជាតិ ។
អភបាលខេត្ត សៀមរាប ក៏បានស្នើដល់ ខ័ណ្ឌរដ្ឋបាលព្រៃឈើ សៀមរាប ដោយសហការជាមួយ មន្ទីរ ទេសចរណ៍ ខេត្ត ធ្វើយ៉ាងណាជម្រុញ យុទ្ធនាការ ទេសចរណ៍ម្នក់ ដើមឈើមួយដើម ដើម្បី អោយ ចលនានេះ អនុវត្តទៅ ប្រកបដោយ ប្រសិទ្ធភាព និងសហការផ្សព្វផ្សាយកម្មវិធី យុទ្ធនាការ ទេសចរណ៍ម្នក់ ដើមឈើមួយដើម អោយបានគ្រប់ច្រកល្ហក ព្រមទាំង កំណត់ទីតាំងអាទិភាព សម្រាប់ ការដាំដើមឈើ របស់ភ្ញៀវទេសចរណ៍ទាំងនោះ ៕
http://www.srpostnews.com/cambodia-news/4031.html